ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកស្នួល បានចាប់ឃាត់ខ្លួន បុរសម្នាក់រួមនិងថ្នាំញៀន ចំនួន ១០ កញ្ចប់តូច នៅចំណុចក្រោយផ្សារកាបី ស្ថិតក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ហើយបានកសាង សំណុំរឿង បញ្ជូនទៅស្នងការរដ្ឋាននគរខេត្ត ដើម្បីចាត់ការបន្ត ។
ជនសង្ស័យឈ្មោះ ទេព ឡង់ឌី អាយុ ២៥ ឆ្នាំ មានទីលំនៅក្នុង ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ជាមុខសញ្ញាចែកចាយ និងជួញដូរថ្នាំញៀន។ សមត្ថកិច្ចបានតាមដាន និងកំណត់មុខសញ្ញារួចហើយ ក៏បានស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗ នៅចំណុចក្រោយផ្សារកាបី ឆែកឆេររកឃើញថ្នាំញៀន ចំនួន១០ កញ្ចប់តូច ដែលជាប្រភេទថ្នាំ មេតំហ្វេតាម៉ីន ព្រមទាំងដកហូត បានម៉ូតូមួយគ្រឿង ដែលជនល្មើស បានធ្វើសកម្មភាព ចែកចាយ ៕
Source from: watphnom-news.com























Loading...




Post a Comment