Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​សុខភាព៖ប្រសិនបើ​លោកអ្នក​ជួបប្រទះ​នូវ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផ្នែកសម្ព័ន្ធភាព​រួមភេទ​ពេល​ស្ត្រី​ជា​ដៃគូ​មាន​រដូវ​នោះ

​សុខភាព ៖ ប្រសិនបើ​លោកអ្នក ​ជួបប្រទះ​នូវ​ភាព​តានតឹង ​ក្នុង​អារម្មណ៍​ផ្នែក សម្ព័ន្ធភាព​រួមភេទ ​ពេល​ស្ត្រី​ជា​ដៃគូ ​មាន​រដូវ​នោះ សូម​ងាក​មក​សាកល្បង ​នឹង​វិធីសាស្ត្រ​ជា​ជំនួយ​ មួយចំនួន​ដើម្បី​ឲ្យ​ក្តី ស្នេហ៍​លើ​គ្រែ​របស់ខ្លួន​ ទទួលបាន​នូវ ភាពល្អប្រសើរ​ជាង​មុន​។ ចូរ​សាកល្បង​នូវ​វិធីសាស្ត្រ ​ខាងក្រោម ដើម្បី​កុំ​ឲ្យ​ខកខាន​មិនបាន​ រួមដំណេក​នៅពេលដែល​ នាង​មាន​ថ្ងៃខែ​នោះ​។

 

១. ការប្រើ​កំណាត់​ជា​ជំនួយ ចំណុច​មូលដ្ឋាន​សម្រាប់​គូស្នេហ៍​ធ្វើការ​ស្វែងយល់ គឺ​ការប្រើ​កំណាត់​ជា​ជំនួយ​សម្រាប់​ទ្រាប់​លើ​កម្រាលពូក ខាងក្រោម​គូទ​ស្ត្រី​គឺជា​មធ្យោបាយ​មួយ​ល្អ​ដើម្បី​ចៀសវាង​នូវ​ការ​បន្សល់ ស្លាកស្នាម​ឈាមរដូវ​លើ​គ្រែ​។

២. ត្រូវ​ទុក​ក្រដាស​ជូត​នៅក្បែរ​ខ្លួន​អ្នកជា​និច្ច ពេល​រួមភេទ​ខណៈ​ឈាន​ជិត​ដល់ទី​ផ្តាច់ព្រ័ត្រ​ហើយ​នោះ មេជី​វិត​របស់​បុរស​វា​នឹង​បាញ់​ចេញ​ពាសវាល​ពាសកាល​លាយឡំ​នឹង​ឈាម​ពណ៌​ក្រហម របស់​ស្ត្រី​ដៃគូ​ក៏មាន​។ ដូច្នេះ​យើង​ត្រូវតែមាន​ក្រដាស​ដាក់​នៅ​ជិត​ខ្លួន​ជាប់​ជានិច្ច​ដើម្បី ដោះស្រាយ​នូវ​ស្ថានភាព​ប្រឡាក់ប្រឡូស​។ នេះ​ជាការ​ទទួលខុសត្រូវរ​បស់​ភាគី​ទាំងសងខាង​ខណៈដែល​បុរស​គួរតែ​ចេះ​ផ្ដល់ សញ្ញា​ឲ្យ​ដៃគូ​ដឹងថា​ខ្លួន​ជិត​ដល់​ចំណុចកំពូល​ដើម្បី​ឲ្យ​នាង​បាន​ត្រៀម ក្រដាស​ទន់​ចាំ​ខ្ទប់ ឬ​ជូត​សម្អាត​លិង្គ​ឲ្យ​ស្អាត​។

៣. រក្សា​ទីតាំង​សុវត្ថិភាព ប្រសិនបើ​ស្ថិតនៅក្នុង​រយៈកាល​មាន​រដូវ​នោះ​ដៃគូ​មិនត្រូវ​ប្រើ​ក្បាច់ ស្រី​នៅលើ​ប្រុស​ឡើយ​។ ទុក​ឱកាស​ប្រតិបត្តិការ​សិច​នេះ​ទៅ​ឲ្យ​ដៃគូ​ប្រុស​របស់​អ្នកជា​អ្នកចាត់ចែង វិញ​ចុះ​។

៤. សុវត្ថិភាព​នៃ​បាញ់​ទឹកកាម​ក្នុង​រន្ធ​យោនី នេះ​ប្រហែលជា​ក្តី​សុបិន​ចង់បាន​របស់​បុរស​គ្រប់រូប​ក្លាយជា​ការពិតហើយ​។ បុរស​ភាគច្រើន​ចូលចិត្ត​នូវ​ទង្វើ​បាញ់​ទឹកកាម​ក្នុង​រន្ធ​យោនី​នេះ តែ​ពួកគេ​គួរតែ​ស្វែងយល់​ពី​អត្រា​មានកូន​ដោយ​ចៃដន្យ​និង​ពី​សារៈសំខាន់​នៃ ការប្រើ​ស្រោមអនាម័យ ឬ​វិធីសាស្ត្រ​ចាក់ទឹក​ក្រៅ​ពាង​ផងដែរ​។ ដំណាក់កាល​ស្ត្រី​មាន​រដូវ​បុរស​អាច​បាញ់​ទឹកកាម​នៅ​ខាងក្នុង​រន្ធ​យោនី បាន​ដោយ​មិនបាច់​បារម្ភ​រឿង​មានកូន​ឡើយ​។ តែ​ទោះជា​យ៉ាងណា​គេ​ក៏​ឃើញ​មាន​ករណី​មានកូន​ដោយ​ចៃដន្យ ក្នុង​រយៈកាល​ស្ត្រី​កំពុងមាន​រដូវ​នេះដែរ​។

៥. ពាក់​ស្រោមអនាម័យ​ចំពោះ​អ្នកមាន​ដៃគូ​រួមភេទ​ច្រើន ជាទូទៅ​ជំងឺ​កាមរោគ​ងាយ​នឹង​ឆ្លងតាម​ឈាម​ណាស់ ជាពិសេស​សម្រាប់​សកម្ម​ភាព​រួមភេទ​តែម្តង​។ ដូច្នេះ​អ្នក​ត្រូវតែ​ស្វែងយល់​ដៃគូ​រួមភេទ​អ្នក​ឲ្យ​បាន​ច្បាស់ ឬ ត្រូវ​ចេះ​ការពារ​ខ្លួន​ទើប​ល្អ​។
 

៦. ដណ្តប់ភួយ​ពេល​រួមភេទ ប្រសិនបើ​អ្នក​ឬ​មិត្ត​ប្រុស​អ្នក​មិន​ចង់​មើលឃើញ​នូវ​វត្តមាន​ឈាមរដូវ នោះទេ វិធី​ដណ្តប់ភួយ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​យុទ្ធនាការ​លើ​គ្រែ​របស់​អ្នក ។

៧. រួមភេទ​ក្រោម​តំណក់ទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក គេ​ក៏​អាច​ច្នៃ​វិធីសាស្ត្រ​មួយ​នេះ​បានដែរ​សម្រាប់​យុទ្ធនាការ​សិច​នាពេល ស្ត្រី​មាន​រដូវ​នោះ​។ ការ​រួមភេទ​នៅក្រោម​តំណក់ទឹក​ផ្កាឈូក​នេះ​អាច​បញ្ឆេះ​អារម្មណ៍​សិច​ដ៏ រោលរាល និង​ចៀសវាង​ការ​ប្រឡាក់ប្រឡូស​នៅលើ​គ្រែ និង​កម្រាលពូក​ផងដែរ​។

៨. ហាម​ប្រើ​ម្រាមដៃ​លូក​ចូលក្នុង​ទ្វារមាស​របស់​នាង សម្រាប់​បុរស​ដែល​មិន​ចង់ឃើញ​វត្តមាន​ឈាម​នោះទេ គួរ​កុំ​លូកដៃ​ចូលក្នុង​ល្អាង​អាថ៌កំបាំង​របស់​នាង​ក្នុងអំឡុងពេល​រួមភេទ ដើម្បី​កុំ​ឲ្យ​ខូច​អារម្មណ៍​។

៩. ថ្ងៃ​មាន​ឈាម​ហូរ​ច្រើន ប្រសិនបើ​ស្ត្រី​ស្ថិតក្នុង​ដំណាក់កាល​មាន​ឈាមរដូវ​ហូរ​ខ្លាំង​នោះ មិនគួរ​បើក​យុទ្ធនាការ​សិច​នៅពេល​នេះឡើយ​ជាពិសេស​ពីរ​ថ្ងៃ​ដំបូង​។ ការបើក​យុទ្ធនាការ​សិច​ដ៏​ល្អ​គួរតែ​នៅ​ថ្ងៃ​ជិត​អស់​រដូវ ព្រោះ​វេលា​នេះ ស្ត្រី​មាន​ហូរឈាម​តិចតួច​។ ដូច្នេះ​ការរួម​ភេទ​អាចអនុវត្ត​ហើយ​មិនត្រូវ​បាន​រំខាន​ដោយ​វត្តមាន​ឈាម​ហូរ ឡើយ​។

១០. មេជី​វិត​អាចមាន​ជីវិត​រស់នៅ​បាន​ក្នុង​ស្បូន​បាន​៧២​ម៉ោង វា​ជា​ករណី​មួយ​ដែល​បុរស​ចូលចិត្ត​បាញ់​ទឹកកាម​ខ្លួន​ក្នុង​រន្ធ​យោនី ស្ត្រី​គួរ​យល់ដឹង ព្រោះថា​មេជី​វិត​ខ្លួន​អាចមាន​ជីវិត​សម្ងំ​ក្នុង​ស្បូន​ស្ត្រី​ដល់​ទៅ​៣ ថ្ងៃ​ឯណោះ ដើម្បី​រង់ចាំ​បង្ក​កំណើត​។

១១. ការរួម​ភេទ​ដោយ​ប្រើ​មាត់​នាពេល​មាន​រដូវ នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ពិភាក្សា​ព្រោះ​វា​មាន​ភាព​ចម្លែក​។ គេ​ឃើញ​មាន​គូស្នេហ៍​ខ្លះ​ចូលចិត្ត​ប្រើ​មាត់​រួមភេទ​នៅពេលនេះ តែ​គូស្នេហ៍​ភាគច្រើន​ពិតជា​ខ្ពើមរអើម​មិន​ហ៊ាន​ប្រព្រឹត្ត​ឡើយ​។ ចំពោះ​ការរួម​ភេទ​ដោយ​ប្រើ​មាត់​នាពេល​មាន​ឈាមរដូវ​នេះ គឺ​អាស្រ័យ​លើ​ចំណូលចិត្ត​របស់​គូស្នេហ៍​ទេ ប៉ុន្តែ​វា​ក៏​មិនមាន​សុវត្ថិភាព​ដែរ ទាក់ទិន​នឹង​អត្រា​ឆ្លង​រោគ​នោះ​។

១២. ការវាយប្រហារ​ដោយ​មិនចាំបាច់​ស្រាតខោ​ក្នុង ប្រសិនបើ​ស្ត្រី​មាន​ស្លៀកខោ​ក្នុង​បិទ​សំឡី​អនាម័យ​នោះ​អ្នក​គ្រាន់តែ​ទាញ វា​ចេញមក​ចំហៀង​តំបន់ត្រីកោណ​ទៅជា​ការ​ស្រេច​។ វិធី​នេះ​បុរស​ជា​ដៃគូ​អាចមាន​អារម្មណ៍​ពី​ភាព​តឹង​ណែន​នៃ​ល្អាង​សួគ៌​។ ម្យ៉ាងទៀត ពេល​វាយលុក​ចប់ ស្ត្រី​អាច​ទាញ​ខោ​មក​បិទមាត់​ល្អាង​បាន​ភ្លាមៗ​៕

Wat Chinese-ancient-pretty-lady-6
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item