រាជធានីភ្នំពេញ ៖ ស្ត្រីកម្មការិនីដ៏អភ័ព្វម្នាក់ កើតបានកូនប្រុសដំបូង មិនគ្រប់ខែក៏ស្លាប់ទៅវិញ ហើយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៧ យប់ នាងបង្កើតបានកូនភ្លោះស្រីចំនួន ពីរនាក់ តែស្ថានភាពទារកប្លែកខុសគេមានក្បាលពោះជាប់គ្នា ផ្ចិតតែមួយ ដៃបួន ជើងបួន ដែលក្រុមគ្រូពេទ្យជំនាញ មិនអាចជួយវះកាត់បានទេ ព្រោះតែកូនភ្លោះនោះ មានបេះដូងចំហ។ ស្ត្រីជាម្តាយបានត្រឹម តែដកដង្ហើមធំ អាសូដល់កូនៗរបស់នាង ដែលកើតមកអភ័ព្វខុសគេ។
ស្ត្រីជាម្តាយមានឈ្មោះ ហុង ថាវី អាយុ ២៦ ឆ្នាំ មុខរបរកម្មការិនី រោងចក្រទួលពង្រ និងស្វាមីឈ្មោះ វ៉ាត ផល្លា អាយុ ២៧ ឆ្នាំ មានទីលំនៅ ក្នុងភូមិអន្លង់គងចាស់ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឈ្មោះ ហុង ថាវី បានរៀបរាប់ថា នាងបានរៀបការ ជាមួយនឹងស្វាមីរបស់នាង តាំងពី២០០៩មកម្ល៉េះ ក្រោយមកនាងមានផ្ទៃពោះ កើតបានកូនប្រុសម្នាក់ ប៉ុន្តែដោយអនិច្ចា កូនកើតមកមិនគ្រប់ខែ ក៏បានស្លាប់ទៅវិញ។
ប៉ុន្មានឆ្នាំក្រោយមក នាងក៏មានផ្ទៃពោះទៀត ហើយតាំងពីមានផ្ទៃពោះនោះមក នាងតែងតែដេកយល់សុបិន្ត ឃើញទេវតាស្រី យកក្រវិលពីរប្រអប់តូច ហើយក្នុងមួយប្រអប់ មានក្រវិលមួយគូ មកហុចឲ្យនាងយកមករក្សាទុក។ ឪពុករបស់នាង បានឌុបនាង ទៅមន្ទីរពេទ្យឯកជនមួយឈ្មោះ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ស្ថិតតាមបណ្តោយផ្លូវមុនីរ៉េត ខាងលិចផ្សារស្ទឹងមានជ័យ ដើម្បីពិនិត្យអេកូ ដោយដំបូង ពិនិត្យឃើញទារកមួយ ហើយនាងតែងតែទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យជារៀងរាល់ខែ។
ឈ្មោះ ហុង ថាវី បានបញ្ជាក់ទៀតថា នៅពេលនាងឈឺពោះឆ្លងទន្លេ ក្រុមគ្រួសាររបស់នាង បាននាំទៅមន្ទីរពេទ្យ សុខសួស្តី ពេលនោះពិនិត្យអេកូម្តងទៀត ឪពុករបស់នាង ក៏បាននិយាយតថ្លៃ ជាមួយពេទ្យ ដោយពេទ្យទារប្រាក់ ចំនួន ៦០០ ដុល្លា។ ឪពុកនាងក៏ព្រមឲ្យដែរ ប៉ុន្តែគ្រូពេទ្យបាននាំទៅ ឆ្លុះអេកូលើកទីពីរ ក៏ស្រាប់តែឃើញមានទារក ពីរភ្លោះជាប់គ្នា ហើយគ្រូពេទ្យទាំងនោះ មិនបាននិយាយស្តីអ្វីជាមួយឪពុករបស់នាង និងស្វាមីនោះទេ ក៏ប្រញាប់ប្រញាល់ ដឹកបញ្ជូននាងទៅ មន្ទីរពេទ្យកាល់ម៉ែត។
ក្រោយពីបញ្ជូនឈ្មោះ ហុង ថាវី ទៅដល់មន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានប្រាប់ថា នាងមិនអាចឆ្លងទន្លេតាមធម្មតាទេ ហើយគ្រូពេទ្យបានរុញនាង ចូលបន្ទប់វះកាត់ បង្កើតបានកូនភ្លោះស្រីពីរ ក្បាលពោះជាប់គ្នា មានផ្ចិតតែមួយ ដៃបួន ជើងបួន គួរចំឡែក ហើយពេលនោះ គ្រូពេទ្យកាល់ម៉ែតក៏បានបញ្ជូនកូនភ្លោះទាំងនោះ ទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងគោលបំណងឲ្យ លោកដុកទ័រជំនាញៗ នៅមន្ទីរពេទ្យនោះជួយវះកាត់ តែគ្រូពេទ្យបានពិនិត្យឃើញថា កូនភ្លោះស្រី ពីរនាក់នោះ មានបេះដូងចំហ មិនអាចវះកាត់បានទេ ៕
Source from: watphnom-news.com























Loading...




Post a Comment