Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តកំពត៖ស​ម​ត្ថ​កិ​ច្ច​​បាន​​ឃាត់​ខ្លួនជន​សង្ស័យ​​ម្នាក់ពី​បទ​​ធ្វើ​​ស​កម្ម​ភាពចាប់​រំ​លោ​ភ​​កុ​មា​រី​​អា​យុ៦ឆ្នាំ​​ម្នាក់

ខេត្តកំពត ៖ ស​ម​ត្ថ​កិ​ច្ច​​បាន​​ឃាត់​ខ្លួន ជន​សង្ស័យ​​ម្នាក់ ពី​បទ​​ធ្វើ​​ស​កម្ម​ភាព ចាប់​រំ​លោ​ភ​​កុ​មា​រី​​អា​យុ ៦ ឆ្នាំ​​ម្នាក់ មិ​ន​បាន​​ស​ម្រេច កា​ល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១០ ខែ​តុ​លា ឆ្នាំ​២០​១៣ ស្ថិត​នៅ​​ភូមិ​​កោះ​​ម៉ាក់​​ប្រាំង ឃុំ​​បឹង​​សា​លា​​ខាង​ជើង​ ស្រុក​កំពង់ត្រាច ដោយបាន​ឲ្យ​លុយ ទៅ​បងប្រុស​របស់ ក្មេងស្រី​រងគ្រោះ​ចំនួន ៥០០ រៀល ទៅ​ទិញ​នំ​ហូប​។​

 

​ជនសង្ស័យ​ឈ្មោះ ត្រោក ដន អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​សារភាពថា ខ្លួន​ពិតជា​មានបំណង ចង់​រំលោភ​កុមារី​រងគ្រោះ​មែន តែ​មិនទាន់​បានសម្រេច នៅឡើយ​ទេ ព្រោះ​បងប្រុស របស់​នាង​មក​ទាន់ ក៏​បែកការណ៍ និង​ផ្អើល​ដល់​អ្នកភូមិ និង​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​ឃាត់ខ្លួន​តែម្តង​។​

 

​មុនពេល​កើតហេតុ ជនសង្ស័យ បាន​ហុច​លុយ​ចំនួន ៥០០ រៀល​ដល់​បងប្រុស កុមារី​រងគ្រោះ ដែលមាន​អាយុ​ប្រហែល ៨ ឆ្នាំ ឱ្យទៅ​ទិញ​នំ នៅ​តូប​មួយកន្លែង​ក្នុងភូមិ​។ ក្រោយពី​ទិញ​នំ​រួច បងប្រុស​របស់​ក្មេងស្រី​រងគ្រោះ វិលត្រឡប់​មកវិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ កំពុង​សង្កត់​រំលោភ​ប្អូនស្រី របស់ខ្លួន នៅក្នុង​ផ្ទះ ទើប​ស្រែក​ឆោឡោឡើង ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក ៕

Wat 101023


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item