Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី៖អាច​ចាត់​ទុក​ជា​សោក​នាដ​កម្ម​​គួរ​​ឲ្យ​​រន្ធត់ប្រ​ចាំ​ខេត្ត​​រត​នៈ​គិ​រីប​​ន្ទាប់​ពី​​​បុរស២​​នាក់​​​បង​ប្អូនបាន​​​ឆេះ​​​រលាក​​​រលួយ​​​ពេញ​​ខ្លួនដោយ​សារ​​បើក​រថ​យន្ត

​ខេត្តរតនគិរី ៖ អាច​ចាត់​ទុក​ជា​សោក​នាដ​កម្ម ​​គួរ​​ឲ្យ​​រន្ធត់ប្រ​ចាំ​ខេត្ត​​រត​នៈ​គិ​រី ប​​ន្ទាប់​ពី​​​បុរស ២​​នាក់​​​បង​ប្អូន បាន​​​ឆេះ​​​រលាក​​​រលួយ​​​ពេញ​​ខ្លួន ដោយ​សារ​​បើក​រថ​យន្ត ដឹក​​សាំង​​ចំ​ណុះ ២០០​​លីត្រ និង​៣០​​ប៊ី​ដុង ក្នុង​​ល្បឿន​​លឿន ដល់​​ចំ​ណុច​​ផ្លូវ​​កោង​​ប​ណ្តា​ល​​ឲ្យ ក្រ​ឡាប់​​ផ្ទុះ​​ឆេះ​​រថ​យន្ត និង​មនុស្ស​កាលពី​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ភ្នំ​កាច់ចង្កេះ ស្ថិតក្នុង​ភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ។​

 

​ក្រុមគ្រួសារ​បានសម្រេច​បញ្ជូន ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​នេះ ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ រថយន្ត​ដែល​ក្រឡាប់ ផ្ទុះ​ឆេះ​នេះ​ម៉ាក តា​កូ​ម៉ា ព៌​ណស មិន​ស្គាល់​ស្លាក​លេខ​ដោយសារ​ឆេះ​អស់ ហើយ​សមត្ថកិច្ច​បាន​ជួយ ដឹកបញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ តែបើ​តាម​ការអះអាងរ​បស់​សមត្ថកិច្ច គឺ​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ គ្មាន​សង្ឃឹម​រស់ ដោយសារ​ភ្លើង​បាន​ឆាបឆេះ​រលាក​រលួយ​ពេញ​ខ្លួន ។​

ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ កាន់ វិច្ឆិកា អាយុ ២៥​ឆ្នាំ ជា​បង​និង​ជា​អ្នកបើកបរ ហើយ បុរស​ជា​ប្អូន​មានឈ្មោះ កាន់ សី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៥ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។ ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​ភ្លើង​ឆេះ រោល​ខ្មៅ​ពេញ​ដងខ្លួន មើលទៅ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់ ហើយ​ក្រុមគ្រួសារ បានសម្រេច​បញ្ជូនទៅ​សង្គ្រោះ នៅ​ប្រទេស​វៀតណាម ជាមួយនឹង​ក្តីសង្ឃឹម តិចតួច​ប៉ុណ្ណោះ​៕

Wat 271013 Wat 271014


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item