Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖កម្ម​ករ​សំ​ណង់​​ម្នាក់បាន​​ធ្លាក់​​ពី​លើ​​អ​គារ​​ខុន​​ដូ​​កម្ពស់១០​​ជាន់​​យី​ហោឡាយ​​ហ្គ្រី​នស្ថិត​នៅ​តាម​ប​ណ្ដោយ​​ផ្លូវ​​លេខ​​៥៩២

រាជធានី​ភ្នំពេញ ៖ កម្ម​ករ​សំ​ណង់​​ម្នាក់ បាន​​ធ្លាក់​​ពី​លើ​​អ​គារ​​ខុន​​ដូ​​កម្ពស់ ១០​​ជាន់​​យី​ហោ ឡាយ​​ហ្គ្រី​ន ស្ថិត​នៅ​តាម​ប​ណ្ដោយ​ ​ផ្លូវ​​លេខ​​៥៩២ កែង​​ផ្លូវ​​លេខ ៦០៦ ក្នុង​ស​ង្កាត់​​បឹង​កក់​​ទី​​២ ខណ្ឌ​ទួល​គោក បណ្តា​ល​ឱ្យ​​បាក់​ដៃ​​បាក់​ជើង និង​​បែក​ក្បាល​​ស្លាប់​នៅនឹងកន្លែង ខណៈ​កំពុងធ្វើការ ដោយ​ជិះ​កន្ត្រក​យោង ហើយ​មាន​បញ្ហា​ភ្លើង ក៏​ដាច់​ធ្លាក់​មក​ខាងក្រោម​តែម្តង កាលពី​វេលា​ម៉ោង ១ និង​៥ នាទី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣​។​

យោងតាម​សេចក្ដីរាយការណ៍ ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ សារ​តែ​ដាច់​ខ្សែ​រ៉​ត ពេល​កំពុងធ្វើការ​ជួស​ជុល​សំណង់ កម្ពស់​ជាង ១០​ជាន់ នៅ​ទីតាំង​ខាងលើ ហើយ​ខាង​ម្ចាស់​សំណង់​យីហោ ឡាយ​ហ្គ្រី​ន មានបំណង​បិទបាំង ព័ត៌មាន​ខាងលើនេះ​។

 

​យ៉ាងណាក៏ដោយ កម្មករ​រងគ្រោះ​ដែល​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម ត្រូវគេ​ស្គាល់ឈ្មោះ ម៉ាប់ អាយុ​ប្រហែល ៤០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង ។ ក្រោយពី​កើតហេតុ កម្មករ​រងគ្រោះ ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ ដោយ​មិនឱ្យ​អ្នកកាសែត ចូល​យក​ព័ត៌មាន​នោះឡើយ​៕

Wat 30105 Wat 30106  Wat 30108


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item