Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ប្រទេស​ចិន៖គេ​ហ​ទំ​ព័រ​​បរ​ទេស​មួយបាន​​លាត​ត្រ​ដាងពី​​ជី​វិត​​ត​ស៊ូ​​របស់និ​ស្សិត​​ស្រី​​ជន​ជាតិ​​ចិនម្នាក់​​ឈ្មោះលី

ប្រទេស​ចិន ៖ គេ​ហ​ទំ​ព័រ​​បរ​ទេស​មួយ បាន​​លាត​ត្រ​ដាង ពី​​ជី​វិត​​ត​ស៊ូ​​របស់ និ​ស្សិត​​ស្រី​​ជន​ជាតិ​​ចិន ម្នាក់​​ឈ្មោះ លី ជិន​​នី​ង ដែល​​កំ​ពុង​​សិ​ក្សា នៅ​​សា​កល​វិទ្យា​ល័យ​ឆាង​​អាន បាន​​ឆ្លៀត​​ពេល​ទំនេរ​​ពី​​ការ​សិ​ក្សា ទៅ​ធ្វើ​ជា​​តា​រា​​ម៉ូ​​ដែល នៅ​ក្នុង​​ពិធី​តាំងពិព័រណ៍​រថយន្ត​អន្តរជាតិ ដែល​ប្រព្រឹត្តទៅ នៅ​ក្រុង​ស៊ី​អាន រដ្ឋធានី​ភាគ​ពាយព្យ នៃ​ខេត្ត​ស្ហា​ន​ស៊ី ប្រទេស​ចិន​។

 

​នៅ​អំឡុង​ពេលធ្វើ​ការងារ នាង លី ជិន​នី​ង ត្រូវ​ក្រោក​នៅ​ម៉ោង ៧​ព្រឹក​រៀងរាល់ថ្ងៃ ដើម្បី​ជម្រះ​កាយ តុបតែង​ខ្លួន ផាត់មុខ កែ​សម្ផស្ស ពាក់​ស្បែកជើង និង​សាកល្បង ដើរ​បង្ហាញ​ម៉ូដ បង្ហាញ​រាង ជាមុន​ដើម្បី​កែសម្រួល​ដំណើរ ឲ្យ​ឡូយឆាយ​បែប​ទាក់ទាញ​។ នាង លី ជិន​នី​ង ត្រូវតែ​រក្សា​ទឹកមុខ ញញឹម​ជានិច្ច និង​ឈរ​ជាប្រចាំ​រាប់​ម៉ោង ទោះបីជា​ចុក​រោយ ស្ពឹក​ស្រពន់​ដៃជើង ក៏​ស៊ូទ្រាំ​ដែរ​។​

 

​ជួនកាល​នាង លី ជិន​នី​ង ត្រូវ​បង្ខំចិត្ត​ទៅកាន់​បន្ទប់ទឹក ដើម្បី​សម្រួល​សរសៃ ឲ្យ​ធូរស្រាល ហើយ​ត្រឡប់​មកកាន់ ទីតាំង​កន្លែងធ្វើកា​រវិ​ញ យ៉ាង​ប្រញាប់ប្រញាល់​។ នាង​បាន​យល់​ពី​ការងារ ពិបាកៗ​ជាច្រើន ក្នុង​ជីវិត​នៃ​ការតស៊ូ ដែល​នេះ​ជា​អាថ៌កំបាំង នៃ​សម្រស់ ទេពកោសល្យ និង​សមត្ថភាព ជា​តារា​បង្ហាញ​ម៉ូដ បើទោះបីជា​ការបង្ហាញ​ម៉ូដ របស់​នាង​ធ្វើ​តាមបែប សាកល្បង​ក៏ដោយ​។

 

​ប៉ុន្តែ​អ្វីដែល​នាង លី ជិន​នី​ង ទទួលបាន​គឺ​ភាពជោគជ័យ ហើយ​នាង​ទទួលបាន​នូវ ការចាប់អារម្មណ៍ ក៏ដូចជា​កោតសរសើរ ពី​ទស្សនិកជន ក៏ដូចជា​ថៅកែៗ ដែល​ហៅ​នាង​ទៅ​បង្ហាញ​ម៉ូដ មិន​ដាច់​ពី​មាត់​ធ្វើ​ឲ្យ​នាង​រីករាយ ទាំង​នៅក្នុង​ការសិក្សា និង​ការដើរ​ម៉ូដ ដើម្បី​បាន​ប្រាក់កម្រៃ ទៅ​ដោះស្រាយ ជីវភាព​ប្រចាំថ្ងៃ​៕

Wat 291011 Wat 291012 Wat 291013 Wat 291014 Wat 291015


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item