រាជធានីភ្នំពេញ ៖ ជាងកាត់ការ៉ូម្នាក់ ត្រូវបានចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើជាន់ទី៥ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបញ្ជូន មកដល់មន្ទីរពេទ្យលោកសង្ឃ ដោយសារតែដៃសើម ហើយដោតឌុយភ្លើង ម៉ូទ័រ ដើម្បីស្ទូចឥដ្ឋឡើងទៅជាន់ខាងលើ កាលពីវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋាន សំណង់មួយកន្លែង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ នុន ដា ភេទប្រុស អាយុ ២៦ ឆ្នាំ មានមុខរបរជា ជាងការ៉ូស្នាក់នៅក្នុង ការដ្ឋានសំណង់ខាងលើ រងរបួសបាក់ជើងនិងបែកក្បាល មានស្រុកកំណើតនៅស្វាយរៀង មានប្រពន្ធ ឈ្មោះ ចាន់ ស៊ី អាយុ ២៤ ឆ្នាំ មានមុខរបរជា កម្មករសំណង់ ។ មុនពេលកើតហេតុ ជនរងគ្រោះបានដោត ឌុយម៉ូទ័រ ដើម្បីស្ទូចឥតឡើង ទៅជាន់ទី៥ ប៉ុន្តែដោយសារតែដៃសើម ក៏ឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើជាន់ទី៥ មកដី ហើយត្រូវមេការ សំណង់ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោក សង្ឃដើម្បីជួយសង្គ្រោះអាយុជីវិត៕
Source from: watphnom-news.com























Loading...




Post a Comment