Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រ​​ហើយ​​ទី​ទ័ល​និង​​មាន​ទុក្ខ​​ទៀតសូ​ម្បី​តែ​​ម្តាយ​​ស្លាប់ក៏​​គ្មាន​​លុយ​​បូ​ជា​​សពឬ​​ធ្វើ​​បុណ្យ​សព​​ជូន​​ម្តាយ​​នោះ​ទេនាំ​​ឲ្យ​​អ្នក​ស្រុក​​អា​ណិត​​ដល់នាង​ក្រ​មុំ​កម្ម​​ការិ​នី​​ម្នាក់​​ខ្លោច​ចិត្ត​​គ្រប់​ៗ​​គ្នា

​រាជធានី​ភ្នំពេញ ៖ ក្រ​​ហើយ​​ទី​ទ័ល​និង​​មាន​ទុក្ខ​​ទៀត សូ​ម្បី​តែ​​ម្តាយ​​ស្លាប់ ក៏​​គ្មាន​​លុយ​​បូ​ជា​​សព ឬ​​ធ្វើ​​បុណ្យ​សព​​ជូន​​ម្តាយ​​នោះ​ទេ នាំ​​ឲ្យ​​អ្នក​ស្រុក​​អា​ណិត​​ដល់ នាង​ក្រ​មុំ​កម្ម​​ការិ​នី​​ម្នាក់​​ខ្លោច​ចិត្ត​​គ្រប់​ៗ​​គ្នា បន្ទាប់​ពី​​ម្តាយ​​របស់​​នាង បាន​​ដេក​ស្លាប់​​ក្នុង​បន្ទប់​ជួល កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ ហើយ​នាងក្រមុំ​ត្រូវ​រស់នៅ​តែ​ល​តែ​ល​តែម្នាក់ឯង គ្មាន​ទីពឹង​អាស្រ័យ​ទេ​។

នារី​ដ៏​កម្សត់​ម្នាក់​នោះ​មានឈ្មោះ  សៅ ឈុន អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ បាន​ឲ្យ​បានដឹងថា ម្តាយ​របស់​នាង មានឈ្មោះ ខឹម រី​ម  អាយុ ៥៥​ឆ្នាំ ស្នាក់នៅ បន្ទប់​ជួល​កន្លែង​កើត មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នាង​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ម្តាយ​របស់​នាង​បាន​ត្អូញ​ថា មិន​ស្រួលខ្លួន នាង​ក៏បាន​ដឹក​ម្តាយ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​ព្យាបាល លុះដល់​ល្ងាច​ថ្ងៃទី​២៩ ខែ​ឆ្នាំ​ដដែល ក៏បាន​ដឹក​ម្តាយ​ត្រឡប់មក​បន្ទប់​ជួល​វិញ ជា​អកុសល​ព្រឹក​ឡើង ពេល​នាង​បំរុង​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​ម្តាយ​នាង មាន​ស្ថានភាព​ប្រែប្រួល​ខ្លាំង បន្តិចក្រោយមក​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ ។​

 

​ដោយសារតែ​ជីវភាព​ក្រក្រី ពេលដែល​ម្តាយ​ស្លាប់ នាង​បានត្រឹមតែ សំកុក​យំ​ប៉ុណ្ណោះ ដោយសារតែ​នាង​គ្មាន​លុយ​បន្តិច​សោះ ហើយ​បាន​អង្វរ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង​ឲ្យ​ជួយ​។ ពេលនោះ​អ្នក ជិតខាង​បាន​រៃអង្គាស​គ្នា បាន​ប្រហែលជា ៥០​ដុល្លារ ជួយ​ដល់​នាង ប៉ុន្តែ​ប្រាក់ ៥០ ដុល្លារ គឺ​មិន​គ្រប់​ថ្លៃ​ដឹក​សព​ម្តាយ​ទៅ​បូជា​ផង នាង​បានត្រឹមតែ​ឈរ នៅក្បែរ​សព​ម្តាយ​ដើរ​ចុះឡើង ។ សាកសព​ត្រូវបាន​បងប្អូន ប្រជាពលរដ្ឋ​ជួយ​ដឹក​យកទៅ​តម្កល់ ទុកជា​បណ្តោះអាសន្ន ។​

 

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សង្វេគ​នោះ បន្ទាប់ពី​ម្តាយ​នាង​បាន​ស្លាប់ទៅ នាង​ជា​កូនស្រី ត្រូវ​រស់នៅ​តែលតោល​តែម្នាក់ឯង ហើយ​គ្មាន​លុយ​ធ្វើ​បុណ្យសព​ជូន​ម្តាយ និង​ដឹក​សព​យកទៅ​បូជា​នោះទេ ព្រោះ​ឪពុក​ក៏បាន​ស្លាប់ចោល ទុក​ឲ្យ​នាង​រស់នៅ​កំព្រា គ្មាន​ទីពឹង​អាស្រ័យ​នោះទេ​។ កន្លងមក​ជីវភាព​របស់ ពីរ​នាក់​ម្តាយកូន​នេះ ពឹង​ផ្អែកលើ​កូនស្រី​ជា កម្មការិនី​រោងចក្រ ធ្វើការ​បាន​ប្រាក់​ឈ្នួល​តិចតួច យកមក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ បាន​មួយខែ​គ្រាន់តែ​ហូប​មួយខែ​៕

Wat 30102


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item