រដ្ឋាភិបាលចិនបានចាប់ផ្តើមបើកយុទ្ធនាការប្រកាសសង្គ្រាមប្រឆាំងនឹងឪម៉ាល់យក្សអាស៊ី ដែលមានសម្បុកដ៏ធំសម្បើមឋិតនៅកម្ពស់ប្រមាណ២០ម៉ែត្រទៅ៣០ម៉ែត្រពីដី នៅលើចុងឈើនោះហើយ ដោយប្រើប្រាស់កងកម្លាំងយោធាច្រើនសន្ធឹក បន្ទាប់ពីឪម៉ាល់យក្សប្រភេទនេះបានសម្លាប់ជីវិតមនុស្សអស់ចំនួន៤២នាក់ និងរងរបួសចំនួន១.៦៧៥នាក់ នៅភាគខាងជើងប្រទេសចិន ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៣កន្លងមក ។
កងទាហានចិនបានប្រើឧបករណ៍ការពារខ្លួន រួមមាន សម្លៀកបំពាក់ ម៉ាស់ការពារ ឧស្ម័នហ្គាស ដើម្បីបាញ់ទៅលើសម្បុកដ៏ធំរបស់សត្វឪម៉ាល់យក្ស ព្រមទាំងត្រៀមបិទច្រកចេញ-ចូលនៅតំបន់ជុំវិញនោះ ការពារខ្លាចក្រែងបេសកកម្មកម្ចាត់សត្វឪម៉ាល់យក្សទទួលរងបរាជ័យ ហើយវាហើរទៅទិញអ្នកស្រុកបន្តទៀត ។
សូមរំលឹកជូនថា ឪម៉ាល់យក្សអាស៊ីនេះមានឈ្មោះជាវិទ្យាសាស្ត្រថា Vespa mandarinia ។ វាមានប្រវែងពី៣,៨១សង្ទីម៉ែត្ររហូតដល់ទៅ៥សង្ទីម៉ែត្រ និងពិសរបស់វាមានកម្រិតខ្លាំង ដែលអាចធ្វើឲ្យមនុស្សស្លាប់ និងខូចក្រលៀនពេលវាទិច ។ ឪម៉ាល់យក្សនេះវាកាចខ្លាចនៅពេលរដូវបន្តពូជ និងពេលផ្លាស់ទីធ្វើសម្បុកក្នុងចន្លោះខែកញ្ញានិងខែតុលា ។ បើអាកាសធាតុក្តៅវារឹតតែកាចថែមទៀត ៕
Source from: www.dtn7.com
Post a Comment