ខេត្តសៀមរាប ៖ ជនសង្ស័យប្លន់ទូរមាស ក្នុងផ្សារសាមគ្គីម្នាក់ ត្រូវប្រជាពលរដ្ឋវាយទ្រោមខ្លួន ខណៈដែលកំពុងយកដំបង វាយកញ្ចក់ទូរមាស ហើយម្ចាស់បានស្រែកឆោឡោឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួចប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍ស្លក្រាម ចាត់ការបន្ត។
ម្ចាស់តូបលក់មាសឈ្មោះ នៅ ចាន់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបានប្រាប់ថា គាត់កំពុងអង្គុយលក់មាស ដូចសព្វថ្ងៃស្រាប់តែឃើញជនសង្ស័យ ដើរសំដៅមកតូបរបស់គាត់ ក៏ទាញដំបងឈើជ្រុង ពីក្រោយខ្នងវាយមកលើ ទូរកញ្ចក់រួចប្រមូលយក កងដៃផ្លាកទីនរង្វង់មូលចំនួន ១០ កងរួចក៏ដើរ ធ្វើព្រងើយទើបគាត់ស្រែកថាចោរៗ។
ពេលនោះបងប្អូនអាជីវករ បានមកចោមរោមវាយម្នាក់ មួយដៃម្នាក់មួយជើង រួចទូរស័ព្ទហៅប៉ូលិស ប៉ុស្តិ៍ស្លក្រាមមកជួយអន្តរាគមន៍ ឃាត់ខ្លួនភ្លាម។ ជនសង្ស័យដែលប្លន់ទូរមាសនេះឈ្មោះ ឈុន រ៉ាឌី ភេទប្រុស អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅ ភូមិកំពង់ក្របី ឃុំកំពង់ក្របី ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទើបតែមកដល់ខេត្តសៀមរាប ៤ទៅ៥ថ្ងៃ ក្នុងគោលបំណង មកសុំបួសរៀននៅក្នុងវត្តបូព៌ ដូរបាយតាមសម្តីរបស់ម្តាយវា៕
Source from: watphnom-news.com























Loading...




Post a Comment