ប្រទេសចិន ៖ តារាសម្តែងដ៏ឆ្នើម របស់ប្រទេសចិន អ្នកស្រី លី សៀវឈីង ឆ្នាំនេះឈានចូលវ័យ ៦៣ ឆ្នាំទៅហើយ តែសម្រស់របស់គាត់ នៅតែស្រស់ស្អាត មិនខុសពីស្ដ្រីដែលទើបតែ មានវ័យជាង ២០ ឆ្នាំនោះទេ នាំឲ្យស្ដ្រីវ័យក្មេងជាច្រើន ច្រណែននឹងសម្រស់ មិនចេះចាស់របស់អ្នកស្រី លី សៀវឈីង ហើយអ្នកខ្លះបាន លើកជាសំណួរថា តើគាត់មានអាថ៌កំបាំងអ្វី ក្នុងការថែរក្សាសម្រស់ ឲ្យមានវ័យក្មេងជាងវ័យ។
មនុស្សមួយចំនួន បានធ្លោយឲ្យដឹងថា បើសិនជាមិនប្រាប់មុន ប្រហែលប្រិយមិត្ដ មិនជឿថា តារាស្រីជើងចាស់ របស់ចិនម្នាក់នេះមានវ័យ ដល់ទៅ ៦៣ ឆ្នាំនោះទេ។ តារាស្រី ដែលពូកែថែរក្សាសម្រស់ ដ៏ស្រស់ផូរផង់ម្នាក់នេះ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៥០។ តារាសាច់ចាំរូបនេះ គឺជាតួសម្ដែងជួរមុខ ដ៏ល្បីល្បាញក្នុង ប្រទេសចិន អំឡុងទសវត្សឆ្នាំ១៩៨០។
សព្វថ្ងៃនេះអ្នកស្រី លី សៀវឈីង នៅតែបន្ដអាជីពជាតារា សម្ដែងដដែល តែបន្ថែមអាជីព ផ្ទាល់ខ្លួនមួយទៀត គឺជាពាណិជ្ជករ ។ នេះរូបភាពចុងក្រោយ ដែលអ្នកស្រី លី សៀវឈីង បង្ហាញខ្លួន ក្នុងព្រឹត្ដិការណ៍មួយ ក្នុងទីក្រុងប៉េកាំង កាលពីជាងមួយឆ្នាំមុន។ យ៉ាងណាក៏ដោយអ្នកស្រី លី សៀវឈីង មិនដែលបានបង្ហើប ប្រាប់ពីអាថ៌កំបាំង នៃការថែសម្រស់របស់គាត់នោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment