ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូនិងម៉ូតូបានបោលបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៩និង២០ នាទីស្ថិតសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ បណ្តាលឲ្យយុវជន ៣ នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះរួមមាន១-ឈ្មោះ អ៊ឹម វណ្ណឌី អាយុ ២២ ឆ្នាំ រងរបួសធ្ងន់ ,២- ឈ្មោះ ណាស់ អាយុ ២០ ឆ្នាំ រងរបួសស្រាល យុវជនទាំងពីរជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ឆ្នាំ២០១២ និងទី៣-ឈ្មោះ ថន អាយុ ២៣ ឆ្នាំ រងរបួសធ្ងន់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៣ ។
មុនពេលកើតម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ដែលជិះតែម្នាក់ឯង បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះគ្នា ២ នាក់បើកយ៉ាងលឿនដូចគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនទាំង ៣ នាក់ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់និងស្រាលទាំងសងខាងតែម្តង ៕
Source from: watphnom-news.com























Loading...




Post a Comment