Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ទូរទស្សន៍​ជាតិ​កម្ពុជា «​ទ​ទក​» ដែលមាន​ឯកឧត្តម កឹម គុណ​វឌ្ឍន៍ ជា​អគ្គនាយក​បានទទួលរ​ង​នូវ​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​វិស័យ​កីឡា​ថា មិនមាន​ការចាប់​អា​ម្មណ៍​ទាល់តែសោះ​ទៅនឹង​សកម្មភាព​របស់​កីឡា​ជាតិ ជាពិសេស​ការប្រកួត​ប្រដាល់​ជើងឯក​ជាតិ​រៀងរាល់ឆ្នាំ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចំណាយលុយ​អស់​រាប់ពាន់​លាន​រៀល ដើម្បី​រៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡាប្រដាល់​ជ្រើសរើស​ជើងឯក​ជាតិ ប៉ុន្តែ​ក្នុងនាម​ជា​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ប្រើប្រាស់​ថវិកាជាតិ​ទាំងមូល​មិនបាន​ចាក់ផ្សាយ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​នោះឡើយ ហើយ​បែរជា​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ឯកជន​មួយចំនួន​ធ្វើការ​ចាក់ផ្សាយ​ទៅវិញ​។ ដូច្នេះ​គេ​ចោទ​ជា​សំណួរ​ថា តើ​ទូរទស្សន៍​ជាតិ​កំពុង​ធ្វើ​អ្វី​?

​ក្រុម​អ្នកគាំទ្រ និង​ស្រឡាញ់​វិស័យ​កីឡា​នៅ​កម្ពុជា​បាន​លើកឡើងថា វិស័យ​កីឡា​កម្ពុជា​បច្ចុប្បន្ន​មានការ​ស្រុតចុះ​មិន​ល្បីល្បាញ​លេចធ្លោ​ដូច​កាលពី​សម័យ​សង្គម​រាស្ត្រនិយម​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​អង់​សម្តេចឪ សម្តេច​តា​ទេ ជាពិសេស វិស័យ​កីឡាប្រដាល់​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​ឯកជន​ជាច្រើន​រៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រកួត​រៀងរាល់​សប្តាហ៍ ដើម្បី​ធ្វើ​អាជីវកម្ម​ជំនួញ​លើ​វិស័យ​កីឡាប្រដាល់​នេះ ដែល​ពោរពេញ​ទៅដោយ​អំពើពុករលួយ លក់​ទិញដូរ​កីឡាករ​យ៉ាង​ព្រោងព្រាត​គឺ​មិនមែន​ដើម្បី​លើកស្ទួយ​មុខមាត់​កីឡាប្រដាល់​ឡើយ ខណៈដែល​កីឡា​ប្រដាក់​នេះ ត្រូវបាន​ប្រទេស​ថៃ​មាន​មហិច្ឆតា​ច្បាម​ចង់យក​ធ្វើជា​កម្មសិទ្ធិ​របស់គេ​។ រីឯ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​ចាយលុយ​ជាតិ​បែរជា​មិន​ខ្ចី​ចាប់អារម្មណ៍​ចាក់ផ្សាយ​លើកមុខ​មាត់​កីឡាប្រដាល់​ពេល​មានកម្ម​វិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​រៀងរាល់ឆ្នាំ​ទាល់តែសោះ​។​

​សូម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម កឹម គុណ​វឌ្ឍន៍ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា មេត្តា​ចាប់អារម្មណ៍​នៅក្នុង​រឿងនេះ​ផង​៕​

tvk_boxing

DSC_2545

DSC_1430

Photo kwan gnoy (3)

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item