ខេត្តកណ្តាល ៖ បច្ចុប្បន្ននេះ ភាពអនាធិបតេយ្យ នៃបទល្មើសនេសាទខុសច្បាប់ ដូចជាបទល្មើសឆក់ត្រី សៃយ៉ឺន ស្បៃមុងរាប់ពាន់ម៉ែត្រពេញបឹង និងការចិញ្ចឹមត្រីឆ្តោត្រីរ៉ស តាមបែនិងស្រះរាប់ពាន់កន្លែង ទូទាំងស្រុកស្អាងនិងស្រុកកោះធំ ខេត្តកណ្តាលមានការ កើនឡើងមិនដែលឃើញ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាប ម្តងណាឡើយ ជាពិសេសលោក សេង ធីម និងលោក ឃឹម ពេញ ទំនងជាទទួលបាន ផលប្រយោជន៍ ច្រកហោប៉ៅហើយ បានជារក្សាភាពស្ងៀមស្ងាត់។
បទល្មើសនេសាទខុសច្បាប់ មានច្រើនជាងគេនៅស្រុកស្អាង គឺក្នុងឃុំតាលន់ ឃុំត្រើយស្លា ឃុំព្រែកអំបិល ឃុំក្រាំយ៉ូវ ឃុំរកាខ្ពស់ ដែលមានការ ចិញ្ចឹមត្រីឆ្តោត្រីរ៉ស រាប់រយស្រះ ក្នុងឃុំនីមួយៗ។ ចំណែកបទល្មើស នេសាទដាក់អួនក្រឡាញឹក និងសៃយ៉ឺនស្បៃមុងវិញ កើតមានយ៉ាងអនាធិបតេយ្យ ពេញផ្ទៃបឹង ហើយសៃយ៉ឺននីមួយៗ មានប្រវែង រាប់ពាន់ម៉ែត្រ។
នៅក្នុងរដូវទឹកកំពុងតែឡើងនេះ គេពុំមានឃើញអាជ្ញាធរ ឬសមត្ថកិច្ច ជំនាញជលផលណាម្នាក់ ចេញមុខទៅបង្ក្រាប បទល្មើសទាំងនោះឡើយ គេឃើញតែសមត្ថកិច្ចជំនាញ ជលផលផ្នែកបាសាក់ និងសង្កាត់ចុះទៅ ប្រមូលលុយ ពីបទល្មើស នេសាទខុសច្បាប់ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន តែប៉ុណ្ណោះ។
ដូចជាថ្មីៗនេះជំនាញជលផល សង្កាត់ស្អាង បានចុះទៅបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅក្នុងឃុំកោះខែល ដោយចាប់ឃាត់ប្រជាពលរដ្ឋម្នាក់ ដែលកំពុងធ្វើសកម្មភាព ដាក់សៃយ៉ឺនស្បៃមុង ហើយជំរិតឲ្យបង់លុយ ចំនួនមួយលានកន្លះ ជាថ្នូរនឹងការដោះលែង ឲ្យទៅផ្ទះវិញកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣។ ការចិញ្ចឹមត្រីឆ្តោត្រីរ៉ស ដែលសុទ្ធសឹងជាបទល្មើស អាចដំណើរការទៅបាន ព្រោះតែមានការ ឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញជលផល ដោយក្នុងមួយស្រះចាប់ពី ៣ ម៉ឺនក្បាល ទៅ ៥ ម៉ឺនក្បាល។
បើតាមប្រភពពីអ្នកចិញ្ចឹមត្រីឆ្តោត្រីរ៉ស បានឲ្យដឹងថា ពួកគេ បានបង់លុយ ឲ្យមន្ត្រីជំនាញជលផល ផ្នែកបាសាក់ និងជលផលសង្កាត់ អស់ហើយ ជាពិសេសគឺការដាក់អួនក្រឡាញឹក និងសៃយ៉ឺនស្បៃមុង តាមបឹងទន្លេនោះ ក៏បានបង់លុយអស់ហើយដែរ គឺបទល្មើសនេសាទនៅក្នុងស្រុកស្អាង និងស្រុកកោះធំ សព្វថ្ងៃនេះ កើតឡើងដោយសារតែអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជលផលគិតតែដើរប្រមូលលុយ ច្រកហោប៉ៅផ្ទាល់ខ្លួនទៅវិញ។
ប្រជាពលរដ្ឋទាំងពីរស្រុក សូមសំណូមពរដល់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ទើបឡើងថ្មីគួរមានចំណាត់ការ ចំពោះបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកស្អាង និងស្រុកកោះធំផង៕ ព្រះច័ន្ទ
Source from: watphnom-news.com























Loading...




Post a Comment