Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ឥណ្ឌា៖ប៉ូលិ​ស​​បាន​​និ​យាយ​ថាការ​រត់​ជាន់​​គ្នា​​នៅ​លើ​​ស្ពាន​​មួយនៅ​​ខាង​ក្រៅ​​ព្រះ​វិ​ហារហិ​ណ្ឌូ​នៅ​​ប្រទេស​​ឥ​ណ្ឌាកាល​ពី​​ថ្ងៃ​អា​ទិត្យបាន​សម្លាប់​​មនុ​ស្ស

ប្រទេស​ឥណ្ឌា ៖ ប៉ូលិ​ស​​បាន​​និ​យាយ​ថា ការ​រត់​ជាន់​​គ្នា​​នៅ​លើ​​ស្ពាន​​មួយ នៅ​​ខាង​ក្រៅ​​ព្រះ​វិ​ហារ ហិ​ណ្ឌូ​នៅ​​ប្រទេស​​ឥ​ណ្ឌា កាល​ពី​​ថ្ងៃ​អា​ទិត្យ បាន​សម្លាប់​​មនុ​ស្ស រហូត​ដល់ ៩១ នាក់ ដោយ​​ជន​រង​គ្រោះ​ជា​​ច្រើន បាន​​លោត​​ពីលើ​ស្ពាន ទៅ​ស្លាប់​នៅក្នុង​ទឹកទន្លេ នៅ​ខាងក្រោម​នៅក្នុង​សង្កាត់ Datia ក្នុង​រដ្ឋ​ម៉ា​ដ​យ៉ា ភាគ​កណ្តាល នៃ​ប្រទេស​ឥណ្ឌា​។​

 

​ចំនួន​មនុស្ស​ស្លាប់​អាច កើនឡើង​ថែមទៀត ខណៈដែល​ក្រុមគ្រូពេទ្យ បាន​តស៊ូ​រុករក​កាត់​ហ្វូង អ្នកធ្វើ​ធម្ម​យាត្រា ទៅកាន់​កន្លែងកើតហេតុ ប្រកបដោយ​សោកនាដកម្ម​។ អធិការរង​ប៉ូលិស លោក​ឌី កេ អា​រិ​យ៉ា បាន​និយាយ បន្ទាប់ពី​សោកនាដកម្ម​នេះ មនុស្ស​ស្លាប់​សរុប​បាន​ឡើងដល់ ៩១ នាក់ និង ១០ នាក់​ផ្សេងទៀត ស្ថិតនៅក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ​។​

 

​លោក អា​រី​យ៉ា បាន​បន្តថា ការជាន់​គ្នា​នេះ បាន​កើតឡើង​ដោយសារ មាន​ពាក្យ​ចចាមអារ៉ាម​ថា ស្ពាន​អាច​បាក់ បន្ទាប់ពី​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង បាន​បើក​ឆ្លងកាត់​។ មនុស្ស​ប្រហែល ២ ម៉ឺន​នាក់ បាន​ស្ថិតនៅលើ​ស្ពាន​ឆ្លងទន្លេ Sindh នៅពេល​ការរត់​ជាន់គ្នា បានកើត​ឡើង​។

 

​ប្រភព​ផ្សេងៗ​ទៀត ពី​ប៉ូលិស​បាន​និយាយថា អ្នក​កាន់សាសនា ហ៊ី​ណ្ឌូ រហូតដល់​ទៅ ៥០ ម៉ឺន​នាក់ បាន​ស្ថិតនៅ​ខាងក្នុង ឬក៏​នៅ​ជុំវិញ​ព្រះវិហារ នៅ​ស្រុក Datia ដែល​ស្ថិតនៅ​ចម្ងាយ ៣៥០ គីឡូម៉ែត្រ ពី​ខាងជើង​រដ្ឋធានី Bophal របស់​រដ្ឋ​នេះ​៕

Wat 14102 Wat 14103 Wat 14104 Wat 14105


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item