Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​កាលពី​ថ្ងៃទី​១៦ខែតុលាឆ្នាំ​២០១៣កន្លងទៅ​ថ្មីៗ​នេះក្នុងន័យ​អះអាងថាដើម្បី​ពង្រឹងនិង​រក្សា​សណ្តាប់ធ្នាប់

​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ ក្នុងន័យ​អះអាងថា ដើម្បី​ពង្រឹង និង​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​របៀបរៀបរយ​នោះ សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការហាមឃាត់​ធ្វើចរាចរ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ចេញ​-​ចូលក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​នឹងត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខ​តទៅ ។​

​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នូវ​ចំណុច​ពីរ​សំខាន់ ទាក់ទង​នឹង​ការចេញ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ ៖

១-​ប្រើពាក្យ​ថា «​អាច​» អនុញ្ញាត​ឲ្យ​ចរាចរ​បាន​នូវ​ប្រភេទ​រថយន្ត​ដឹកជញ្ជូន​មួយចំនួន​ដើម្បី​ផ្គត់ផ្គង់​ការ​រដ្ឋា​ន​អាទិភាព​នានា​បម្រើ​ឲ្យ​ការសាងសង់​និង​ការអភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ ។​ក្នុងន័យនេះ អាច​និយាយបានថា បើ​រថយន្ត​បក្ខពួក ឬ​ផ្តល់​ផលប្រយោជន៍​អ្វីមួយ​នឹង​អាច​អនុញ្ញាត​ឲ្យ​បាន ។​

២-​គ្មាន​ចែង​ឲ្យ​បានច្បាស់លាស់​អំពី​ទោស​ទ​ណុ្ឌ​ក្នុងករណី​មានការ​ប្រព្រឹត្តល្មើស ។ ដូច្នេះ សេចក្តីជូនដំណឹង​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ឡើយ ពីព្រោះ​ជា​ប្រភេទ​សេចក្តីជូនដំណឹង​តាមរបៀប​«​អង្វរករ​» ឬ​របៀប «​អំពាវនាវ​» តែប៉ុណ្ណោះ ៕​

1147783571_n

1393523_464891343625781_708820921_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item