Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ធំ៖មាន​​ក​រណី​​គ្រោះ​ថ្នា​ក់​​ច​រា​ចរ​​ណ៏ដ៏​​គួរ​​ឲ្យ​​រន្ធត់​​មួយបង្ក​ឡើង​​ដោយ​​រថ​យន្តកា​ម​រី​​​កែ​ច្នៃដឹក​​ត្រី​​បាន​​ព្រ​លះជា​មួយ​​ម៉ូ​តូ​​សង់​​កូ​រ៉េ

ខេត្តកំពង់ធំ ៖ មាន​​ក​រណី​​គ្រោះ​ថ្នា​ក់​​ច​រា​ចរ​​ណ៏ ដ៏​​គួរ​​ឲ្យ​​រន្ធត់​​មួយ បង្ក​ឡើង​​ដោយ​​រថ​យន្ត កា​ម​រី​​​កែ​ច្នៃ ដឹក​​ត្រី​​បាន​​ព្រ​លះ ជា​មួយ​​ម៉ូ​តូ​​សង់​​កូ​រ៉េ កា​ល​ពី​​វេ​លា​​ម៉ោង ៥​និង​​៥២ នា​ទី​​ល្ងាច​​ថ្ងៃ​ទី​​០៧ ខែ​តុ​លា ឆ្នាំ​​២០១៣ ប​ណ្តា​ល​​ឲ្យ​​មនុស្សរបួស​ធ្ងន់ ២ នាក់ នៅលើ​កំណាត់​ផ្លូវជាតិ លេខ ៦​អា ស្ថិត​ក្នុងភូមិ ត្រើយ​ម្យ៉ា​ប ឃុំ​ប្រាសាទ ស្រុក​សន្ទុក​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏ ខាងលើនេះ បង្កឡើង​ដោយ រថយន្ត បាន​បុក​ជាមួយ​ម៉ូតូ ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា ។ រថយន្ត​បង្កហេតុ ម៉ាក​កាមរី​កែច្នៃ ពណ៌​លឿង ស្លាក​លេខ កំពង់ធំ 2A0516 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 2E 1594 បើកបរ​ពី​ជើង​ទៅ​ត្បូង ជិះ​គ្នា ៣ នាក់​។​

 

​ភាគី​ខាង​ម៉ូតូ​ទាំង ៣ នាក់ ដែល​រងរបួស​រួមមាន​ទី​១-​ឈ្មោះ កូវ ធួ​ក ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បន្លិច សង្ក​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន របួសធ្ងន់ ទី​២-​ឈ្មោះ ជា សុ​ផា​រី អាយុ ២១ ឆ្នាំ​រងរបួស​ធ្ងន់ ផុង​លលា​ដ៏​ក្បាល និង​បាក់ជើង​ទាំងសងខាង ទី​៣-​ឈ្មោះ ជៀ​ច អ៊ូច ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រងរបួស​បាក់ជើង​ឆ្វេង អ្នក​ទាំងពីរ រស់នៅ​ភូមិ បន្ទាយ​យមរាជ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ។​

 

​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ត​បាន​រត់គេចខ្លួន បាត់ស្រមោល​បន្សល់ទុក តែ​រថយន្ត ហើយ​អ្នករងរបួស ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ តែដោយ សារ ស្ថានភាព​របួសធ្ងន់​ធ្ង​រ​ពេក ជនរងគ្រោះ​ឈ្មោះ កូវ ធូ​ក ត្រូវបាន​បញ្ជូនបន្ត ទៅកាន់​រាជធានី​ភ្នំពេញ  ហើយ​ក៏បាន​ស្លាប់ បាត់បង់​ជីវិត​នៅ​ទីនោះ យ៉ាង​អាណោចអាធ័ម​បំផុត​៕

Wat 081017 Wat 081018 Wat 081019


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item