Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖លោកញឹមវណ្ណ​ដាអ​នុ​ប្រ​ធាន​​ទី​​១​​នៃ​​គ​ណៈ​ក​ម្មា​ធិ​ការ​​ជាតិគ្រប់​គ្រង​​គ្រោះ​ម​ហ​ន្ដ​រាយបាន​ឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ លោក ញឹម វណ្ណ​ដា អ​នុ​ប្រ​ធាន​​ទី​​១​​នៃ​​គ​ណៈ​ក​ម្មា​ធិ​ការ​​ជាតិ គ្រប់​គ្រង​​គ្រោះ​ម​ហ​ន្ដ​រាយ បាន​ឱ្យ​ដឹង​ថា គិត​​ត្រឹម​​រសៀល​​ថ្ងៃ​ទី​​០៩ ខែ​តុ​លា ឆ្នាំ ២០​១៣ ទឹក​ជំ​ន​ន់​​ដែល​​កំ​ពុង វាយ​លុក ប្រ​ទេស​​កម្ពុ​ជា បាន​សម្លា​ប់​​​ប្រជាពលរដ្ឋ រហូតដល់​ទៅ ១០៤ នាក់ ប៉ះពាល់​ប្រជាពលរដ្ឋ ១,៥ លាន​នាក់ ខូចខាត​ផលដំណាំ ២២៥ ម៉ឺន​ហិកតា ប៉ះពាល់​ផ្លូវលំ ២៩០ គីឡូម៉ែត្រ ផ្លូវ​ក្រាល​កៅស៊ូ និង​ផ្លូវជាតិ ១០៥ គីឡូម៉ែត្រ ប៉ះពាល់​មណ្ឌល​សុខភាព ៥០ កន្លែង វត្ដ​ចំនួន ៧៦០ កន្លែង សាលារៀន ១២២០ ខ្នង និង​ផ្ទះ​ប្រជាពលរដ្ឋ ១២​ម៉ឺន​៣ ពាន់​ខ្នង ដែល​ក្នុងនោះ ខូចខាត​ទាំងស្រុង ១០០ ខ្នង ។​

ស្ថានភាព​ទឹកជំនន់ រហូតមកដល់​ថ្ងៃទី​០៩ ខែតុលា បាន​ធូរស្រាល​ជា​បន្ដបន្ទាប់ ទាំង​ខេត្ដ​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ដ តាម​ទន្លេមេគង្គ ។ សម្រាប់​ខេត្ដ​បាត់ដំបង ទឹកបាន​ស្រក​ចុះ ៣០ ភាគរយ ហើយ​ទឹកជំនន់​ក្នុង​ខេត្ដ​បាត់ដំបង បាន​ប៉ះពាល់​ដីស្រែ ប្រជាពលរដ្ឋ ៨ សែន​ហិកតា តែ​ខូចខាត​ទាំងស្រុង ២ ពាន់ ហិកតា ។ ដោយឡែក​ផ្លូវ​ក្រាល​កៅស៊ូ ខូចខាត ៣០ គីឡូម៉ែត្រ ផ្លូវ​ក្រាល​គ្រួស​ក្រហម ៩២ គីឡូម៉ែត្រ ក្នុងស្រុក​-​ក្រុង ចំនួន​១៣ ស្មើនឹង ១០២​ឃុំ​-​សង្កាត់ ហើយ​បង្ក​ផលប៉ះពាល់​ដល់ ប្រជាពលរដ្ឋ រហូតដល់ ៨​សែន​នាក់ ៕

Wat 091026 Wat 091027


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item