Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​២​នាក់​បាន​រង​របួ​ស​​ធ្ងន់​​និង​​ស្រាលខណៈ​ដែល​​ពួក​គាត់កំ​ពុង​​អង្គុយ​​លក់​​ប​បរនិង​​អង្គុ​យ​​លើ​​រ៉ឺ​ម៉ក​​កង់​​បី

រាជធានី​ភ្នំពេញ ៖ បុរស​ ២​ នាក់​បាន​រង​របួ​ស​​ធ្ងន់​​និង​​ស្រាល ខណៈ​ដែល​​ពួក​គាត់ កំ​ពុង​​អង្គុយ​​លក់​​ប​បរ និង​​អង្គុ​យ​​លើ​​រ៉ឺ​ម៉ក​​កង់​​បី ហើយ​​ត្រូវ​​រថ​យន្ត​​ម៉ាក វី​​ហ្គោ មួយ គ្រឿង បើក​បរ​​ដោយ​បុ​រស​ស្រ​វឹង​ធ្លាក់​ភ្នែក បាន​​បើក​​បុក​​រះ​ពេញ​ទំ​ហឹង កាល​ពី​​វេលា​ម៉ោង ២៣​និង​៣០ នាទី​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខផ្ទះ​សំណាក់ អិ​ល​អេស ផ្លូវ​លេខ​៥៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

 

​ជនរងគ្រោះ​រួមមាន ១-​ឈ្មោះ វ៉ាន់ ហិន ភេទ​ប្រុស អាយុ​ជាង ៤៨ ឆ្នាំ ជា​អ្នករត់​កង់​បី ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ទី​២-​ឈ្មោះ ខន សា​មន ភេទ​ប្រុស​អាយុ ៤៩ ឆ្នាំ មុខរបរ​លក់​បបរ ស្នាក់នៅ​សង្កាត់​វាលវង់​ខណ្ឌ ៧​មករា​។ រថយន្ត​បង្ក​ម៉ាក ហ៊ី​លុ​ច្ស វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-6877 បើកបរ​ដោយ​បុរស​ឈ្មោះ លី ប​ញ្ញ​នា អាយុ ៣២ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ ៦Eo​ផ្លូវ លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

 

​មុនពេល​កើតហេតុ ឈ្មោះ លី ប​ញ្ញ​នា ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក បាន​បើករថយន្ត តាម​បណ្ដោយ​ផ្លូវ​លេខ​៥៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ទៅបុក​រះ​រ៉ឺម៉ក​កង់​បី និង​រទេះ​លក់​បបរ និង​រទេះ​លក់ សាច់គោ​អាំង បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង ហើយ​មាន​មនុស្ស​រងរបួស ធ្ងន់​និង​ស្រាល ២ នាក់​ផងដែរ​។ ក្រោយពេល​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ត បានធ្វើ​ការសម្រួល ដោយ​សង​ថ្លៃ​ព្យាបាល ទៅ​ជនរងគ្រោះ ក្នុង​តំលៃ ១៥.០០០ រៀល​តាមរបៀប​មើលងាយ តែ​ទោះជា​យ៉ាងណា ជនរងគ្រោះ​មិន​ព្រម​ទទួល​ឡើយ​៕

Wat 121013

Wat 121011


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item