Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា ការចុះផ្សាយ​តាម​គេហទំព័រ ឬ​ហៅថា​ព័ត៌មាន​អេឡិចត្រូនិក​នូវ​ព័ត៌មាន​ប្រភេទ​កម្សាន្ត​ជាអាទិ៍ ព័ត៌មាន​អំពី​តារា និង​សិច​ស៊ី «​បញ្ចេញ​ដើមទ្រូង ឬ​គល់​សុដន់ ឬ​រូបភាព​សិច​លើ​គ្រែ ឬ​រូបភាព​សិច​ខ្វះ​គ្រែ​» និង​ព័ត៌មាន​សន្តិសុខ​សង្គម «​គ្រោះថ្នាក់​ចរាចរណ៍ ប្លន់ រំលោភ និង​សម្លាប់​» បាន​ក្លាយជា​ព័ត៌មាន​ដែល​គេ​ចូលចិត្ត​អាន​ច្រើនជាងគេ ឬ​អាច​និយាយបានថា  ជា​ប្រភេទ​ព័ត៌មាន​ជាប់​លំដាប់ថ្នាក់​លេខ​១ នៅ​កម្ពុជា ខណៈដែល​ថ្នាក់ដឹកនាំ​ប្រទេស​មិន​ខ្ចី​ឈឺក្បាល​អំពី​រឿងរ៉ាវ​នេះ​ទេ មានតែ​ជួយផ្តល់​ឱកាស​ពង្វក់​ប​ន្ថែ​ម​។​

តាម​ការកត់សម្គាល់រ​បស់​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​បានបង្ហាញ​ឲ្យ​ឃើញថា ព័ត៌មាន​ទាក់ទង​ទៅនឹង​តារា គឺ​នាំមុខគេ ដែលមាន​ប្រិយមិត្ត​ចូលចិត្ត​អាន​ច្រើនជាងគេ និង​បន្ទាប់មក​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​សង្គម រីឯ​ព័ត៌មាន​ទាក់ទង​នឹង​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ ព្រមទាំង​អប់រំ ឋិត​នៅ​លំដាប់​មាន​អ្នកអាន​តិចតួច​បំផុត​ឬ​សឹងតែ​គ្មាន​។​
​
មាន​គេហទំព័រ​មួយចំនួន​បូករួម​ទាំង​គេហទំព័រ​ប្រភេទ​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត «Referal» ផង បាន​ស្វែងយល់​អំពី​រឿងនេះ​យ៉ាងច្បាស់​ហើយ​បាន​ព្យាយាម​ចុះផ្សាយ និង Share នូវ​ព័ត៌មាន​ប្រភេទ​កម្សាន្ត និង​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​នូវ​អ្នក​ចូល​អាន​ច្រើន ហើយ​ទទួលបាន​នូវ​លំដាប់ថ្នាក់​ល្អ សម្រាប់​គេហទំព័រ​របស់ខ្លួន​ក្នុង​គេហទំព័រ​បរទេសមួយ​ឈ្មោះ alexa ហើយ​ចុះផ្សាយ​ជា​ព័ត៌មាន​កម្សាន្ត​ដដែលៗ​ទៀតផង ដូចជា តារា​ថត​ស្រាត ចិន ឈ្មោះ Can Lo Lo ជាដើម ដោយ​គេហទំព័រ​ទាំងនោះ​ចុះផ្សាយ ជាតា​រា​សិច​ស៊ី​របស់​ចិន​។ រីឯ​ព័ត៌មាន​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ ជាពិសេស​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​ច្បាប់​មិនសូវ​ចាប់អារម្មណ៍​ឡើយ ហើយ​បើ​ចាប់អារម្មណ៍​ក៏​ឋិត​នៅ​លំដាប់ថ្នាក់​បន្ទាប់បន្សំ​ដែរ​។​
​
មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានភាព​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន Account Facebook ដែលជា​គេហទំព័រ​ដ៏​ពេញនិយម​នៅ​កម្ពុជា​បច្ចុប្បន្ន​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត ឬ​លំដាប់​ទីមួយ​គឺ​ទៅលើ​ព័ត៌មាន​ប្រភេទ​កម្សាន្ត ទើប​ធ្វើ​ឲ្យ​គេហទំព័រ​បណ្តាញ​សង្គម Facebook ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ​គេហទំព័រ​នៅ​កម្ពុជា​បច្ចុប្បន្ន ដើម្បី​ទាក់ទាញ់​អ្នក​ចូល​អាន​ច្រើន ឬ​ដើម្បី​បំពេញ​អារម្មណ៍​អ្នកអាន​ខំប្រឹង​ចុះផ្សាយ​អំពី​ព័ត៌មាន​កម្សាន្ត​របៀប​ស្ត្រី​សិច​ស៊ី​ជាដើម​ទោះបីជា​តារា​បរទេស​ក៏ដោយ ហើយ​គ្មាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ហេតុការណ៍​ជាក់លាក់​ក៏ដោយ​។​
​
តាមពិតទៅ​មិនមែនជា​កំហុសឆ្គង​របស់​គេហទំព័​រ​ដែល​បាន​ចុះផ្សាយ​អំពី​ព័ត៌មាន​សិច​ស៊ី​ទាំងអស់​នោះទេ គឺ​ពួកគេ​គ្រាន់តែ​ដើម្បី​បំពេញ​បំណង និង​អារម្មណ៍​របស់​អ្នកអាន​ដែល​ចូលចិត្ត​ព័ត៌មាន​ប្រភេទ​កម្សាន្ត​នេះ​ប៉ុណ្ណោះ​ផង និង​ដើម្បី​បង្អួត​ថា គេហទំព័រ​របស់ខ្លួន​មាន​អ្នក​ចូល​អាន​ច្រើនជាងគេ​ផង ដូច​ពាក្យ​គេ​ថា «​មាន​អ្នកទិញ​ទើប​មាន​អ្នកលក់​»​។​
​
ក្រុមអ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា ទាំង​ថ្នាក់ដឹកនាំ​ប្រទេស ទាំង​ម្ចាស់​គេហទំព័រ​ជា​អ្នកសារព័ត៌មាន ទាំង​អ្នកអាន​ដែលមាន Account Facebook ឬ​គ្មាន Account Facebook គួរតែ​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ផ្តល់នូវ​ចំណេះដឹង ដែលមាន​ប្រយោជន៍​ដល់​សង្គម​ផង ដូចជា ព័ត៌មាន​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និង​សុខភាព​… ។​ល​។ កុំ​គិតតែ​នាំគ្នា​ផ្តោ​អារម្មណ៍​ភ្លូកទឹកភ្លូកដី​ទៅលើ​ព័ត៌មាន​កម្សាន្ត​មួយ​ជ្រុង​ច្រើន​លើសលប់​ខ្លាំងពេក ឬ​ព័ត៌មាន​សន្តិសុខ​សង្គម ដែល​ឆ្លុះបញ្ចាំង​អំពី​រូបភាព​អសីលធម៌​សង្គម ដែលជា​ព័ត៌មាន​បង្វែរ​ទិស​ឬ​ពង្វក់​មនុស្ស​ឲ្យ​ងប់​ង​ល់​ទៅនឹង​ភាពសប្បាយៗ​រហូតដល់​ភ្លេច​នូវ​ដំណើរការ​ឬ​រូបភាព​ពិតប្រាកដ​របស់​ប្រទេសជាតិ​ខ្លួនឯង៕​

knews-news.org


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item