Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កំពង់​ចាម៖ មន្ដ្រីនគរបាល​អន្ដោប្រវេសន៍ ច្រក​អន្ដរជាតិ​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ក្រោម​ការដឹកនាំ​របស់​លោក​កើត រ៉ាស៊ី​ទទួលរង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​   បាន​បង្ខំ​ឱ្យ​ពួកគាត់​បង់ប្រាក់ ចំនួន ១៥​ដុល្លារ​អាមេរិក​សម្រាប់​អ្នក ដែល​គ្មាន​​លិខិតឆ្លងដែន​ហើយ មានធុរៈ ត្រូវធ្វើ​ដំណើរ​ទៅកាន់ ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល ជំងឺ និង​ពេល​ត្រឡប់មកវិញ​ក៏ ត្រូវ​បង់ប្រាក់​ចំនួន​១៥​ដុល្លារ​ដែរ ។​ពោលគឺ​សម្រាប់​ប្រជាពលរដ្ឋ ដែល​គ្មាន​លិខិត​ត្រូវ​ចំណាយ ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៣០​ដុល្លារ ទាំង​ទៅ​ទាំង​មក ។ ដោយឡែក សម្រាប់​អ្នក​ដែលមាន​លិខិត​ឆ្លង ដែន​ហើយ​ត្រូវ​បង់​ទៅមក​១៥ ដុល្លារ ដែរ​មិនដឹងថា ការបង់ប្រាក់ របៀបនេះ​ជាគោលការណ៍​របស់​ថ្នាក់លើ ឬក៏​ត្រូវ​បង់​ចូល​ជា​ថវិកាជាតិ​ប៉ុន្មាន​នោះទេ ។

ប្រជា​ពល រដ្ឋ​បាន​ឲ្យ​ដឹងថា នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ផ្លុ​ង​បាន​រក្សាទុក ក្រុម​អ្នក​គួ​ក​ជេ​ឲ្យ​នៅ​លាយឡំ​ជា មួយ​ដើម្បី​ឲ្យ​ក្រុម​អ្នក​គួ​ក​ជេ ទាំងនោះ ជួយ​រត់ការ​ឯកសារ និង​ជា​អ្នក ប្រមូល​លុយ​យកទៅឱ្យ​មន្ដ្រី​នគរ បាល​អន្ដោប្រវេសន៍​រប​ស់លោក កើត រ៉ាស៊ី នៅពេល​មាន​អ្នក ដំណើរ​ឆ្លងកាត់ ឬ​ក្រុមហ៊ុន​ដឹក ជញ្ជូន​អ្នកដំណើរ​ពឹង​អាស្រ័យ​ឱ្យ ជួយ​សម្រួល​បែបបទ​កុំឱ្យ​យឺតយូរ ។ សម្រាប់​ការបំពេញ​សាលា កប​ត្រ​ឆ្លងដែន​ក៏មាន​ការតម្រូវ ឱ្យ​បង់​សេវា​ថ្លៃ​ទឹកប៊ិច​ក្រៅ​ផ្លូវ ការ​ផងដែរ គឺ​លោក កើត រ៉ាស៊ី មិនដែល​ខ្វល់​ពី​ការព្រមាន​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ម្ដង ណា​ឡើយ ។​

​តាមរបៀប​នេះ​លោក កើត រ៉ាស៊ី ប្រធាន​នគរ បាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​ព្រំ ដែន​អន្ដរជាតិ ត្រញំងផ្លុង​-​ស្មាច់ នៃ​ខេត្ដ​កំពង់ចាម ត្រូវបាន​គេ មើលឃើញថា កំពុង​សុខ​ស្រួល ក្នុងការ​ប្រមូល​លុយ​ពី​ប្រជា​ពល រដ្ឋ​ខ្មែរ​ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស វៀតណាម​យ៉ាង​កាក់កប​បំផុត ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ ព្រមទាំង​បាន​ឃុបឃិត​ឱ្យមាន​ការហូរ ចូល​ទំនិញគេចពន្ធ​ខុសច្បាប់​យ៉ាង គំហុក ផងដែរ​ជាមួយ​លោក​វូ​វណ្ណា​ជា​មេ​គយ​ច្រក​ដែល​ធ្វើ​ឲ្យ លោក កើត រ៉ាស៊ី មានលទ្ធភាព​ខ្ពស់​ក្នុងការ​ការពារ​និង​អភិ វឌ្ឍន៍​មុខតំណែង​គ្មាន​ទីបញ្ចប់ ដោយសារ​គាត់​មាន​លុយ និង មាន​ការជួយជ្រោមជ្រែង​ពីសា​ច់ ញាតិ​របស់គាត់​ដែល​សំបូរ​អំណាច នៅ​ថ្នាក់លើ ។​ ​

ជាគោលការណ៍​ថ្នាក់លើ​មិន បាន​តម្រូវឱ្យ​មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន ណាមួយ​គាប​ជំរិត​ឱ្យ​ប្រជា​ពល រដ្ឋ​ខ្មែរ​បង់ប្រាក់​សម្រាប់​ការធ្វើ ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា នោះទេ ប៉ុន្ដែ​លោក កើត រ៉ាស៊ី មិន​យក​ចិ​ត្ដ ទុកដាក់​អនុវត្ដ​ន៍​តាម​បទបញ្ជា របស់​ថ្នាក់លើ​ឡើយ ។​ប្រជាពលរដ្ឋ​និយាយថា​លោក កើត រ៉ាស៊ី បានផ្ដល់​ឱ កាស​ឱ្យ​មន្ដ្រី​ជំនិត​របស់គាត់​ឈ្មោះ ជៀម ដា​រា ប្រធាន​បែបបទ​ច្រក ទ្វារ​ត្រញំងផ្លុង ធ្វើ​ព្យុះភ្លៀង​គ្រប់ បែបយ៉ាង ក្នុងការ​គាបសង្កត់ ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​បរទេស ។​

​ក្រៅពី​ការ​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​លើ​ការ​គាប​ជំរិត​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន ក៏ដូចជា​ការយក​សេវា​មិន​ប្រក្រតី នោះ មន្ត្រីប៉ូលិស​របស់លោក កើត រ៉ាស៊ី ក៏មាន​ជាប់​ពាក់ព័ន្ធ​ជា មួយ​ការយក​ប្រាក់​ក្រៅផ្លូវការ​ពី រថយន្ដ​ដែល​ដឹកទំនិញ​ឆ្លងកាត់ ច្រកព្រំដែន ដោយ​គ្មាន​វិកយបត្រ ហើយ​ក្នុងនោះ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មួយចំនួន​ដោយ​ជ្រក​ក្រោម​រូប ភាព​ទំនិញ​វិនិយោគ ដែល​ពន្ធ អាករ​ជា​បន្ទុក​របស់​រដ្ឋ តែ​ធាតុ ពិត​គឺជា​ប្រភេទ​ទំនិញ​ខុសច្បាប់​ដែល​អាច ឆ្លងកាត់​ច្រកព្រំដែន ត្រញំងផ្លុង បាន​រលូន​ល្អ​បែបនេះ គេ​ជឿជាក់ថា នគរបាល​អន្ដោ ប្រវេសន៍​របស់លោក កើត រ៉ាស៊ី ក៏​អាច​ទទួលបាន​ផលប្រយោជន៍ ផងដែរ ។​ ​សូម​បញ្ជាក់ដែរថា​កាលពីដើមឆ្នាំ​២០១៣​គេ​ឃើញ​មាន​ម​ន្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ចុះទៅពិនិត្យ​ដែរ​តែ​គ្មានអ្វី​ប្រែប្រួល​នោះឡើយ​៕​

131-300x177

 

ប្រភពពី៖​ www.ve-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item