Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖អ្នក​បើក​បរ​​ស្ទើរ​ភ្លើង​​ម្នាក់បាន​​បញ្ជា​​រថ​យន្តថយ​ក្រោយមិន​​ប្រុង​ប្រ​យ័ត្ន​​ក៏​​ជ្រុល​​ទៅ​បុកម៉ូ​តូ​​ដែល​​បើ​ក​​ប​ម្រុង​​ចូល​​ផ្សារប​ណ្តា​ល​​ឲ្យ​​អ្នក​​ជិៈ​​ម៉ូ​តូ

​ក្រុង​ប៉ោយប៉ែត ៖ អ្នក​បើក​បរ​​ស្ទើរ​ភ្លើង​​ម្នាក់ បាន​​បញ្ជា​​រថ​យន្ត ថយ​ក្រោយ មិន​​ប្រុង​ប្រ​យ័ត្ន​​ក៏​​ជ្រុល​​ទៅ​បុក ម៉ូ​តូ​​ដែល​​បើ​ក​​ប​ម្រុង​​ចូល​​ផ្សារ ប​ណ្តា​ល​​ឲ្យ​​អ្នក​​ជិៈ​​ម៉ូ​តូ ពី​ក្រោយ​​ចំ​នួន​​ពីរ​​នាក់ ជា​​យាយ​​និង​​ចៅ​ស្រី រង​របួ​ស​​ធ្ងន់ កា​ល​ពី​​វេ​លា​​ម៉ោង ៧​និង​៣០​នាទី ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៣ នៅមុខ​ផ្លូវ​ចូល​ផ្សារ​រ៉ា​ថ្មី ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​-​ក្រុង​ប៉ែត​ប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ស្ត្រី​រងគ្រោះ​មានឈ្មោះ គឹម សូត្រ អាយុ ៥៦ ឆ្នាំ រងរបួស​ត្រង់​ចង្កេះ​ធ្ងន់ធ្ងរ រហូតដល់​កំរើក​មិន​រួច ហើយ​ក្មេងស្រី​ត្រូវជា​ចៅ មានឈ្មោះ សុខ ឡា​ច អាយុ ១៣ ឆ្នាំ រងរបួស​ត្រង់​ក្បាល ផ្នែក​ខាងស្តាំ ពីរ​យាយ​និង​ចៅស្រី​រស់នៅ ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង ប៉ោយប៉ែត ។ រីឯ​អ្នកបើកបរ​ម៉ូតូ ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1F-3028 ពណ៌​ខ្មៅ ។

ដោយឡែក​រថយន្ត​បង្ក ម៉ាក​កាមរី​ជ្រុង ចង្កូត​ស្តាំ ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ A2-2839 ពណ៌​ទឹកប្រាក់​។ មុនពេល​កើតហេតុ ម៉ូតូ​ហុងដា បើក​ពី​កើ​តទៅ​លិច  ក្នុង​ល្បឿន​យឺតៗ ដើម្បី​អែប​ចូល​ផ្សារ ស្រាប់តែ​រថយន្ត​បង្ក​បាន​ថយ ចេញពី​កន្លែង​លាង​រថយន្ត មិនបាន​មើល​ក្រោយ ក៏​ជ្រុល​ទៅបុក​ម៉ូតូ មួយ​ទំហឹង បណ្តាល​ឲ្យ​របួស​ស្ត្រី​ពីរ​នាក់​៕

Wat 09102



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item