Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​បុគ្គលិក​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ក្បែរ​មន្ទីរ​រដ្ឋសភា​ចាស់​(​បច្ចុប្បន្ន​តុលាការ​កំពូល​)​ឆ្ពោះទៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ទល់មុខ​សាលសន្និសីទ​ចតុមុខ​នៅ​វេលា​ម៉ោង​ប្រមាណ​០៨​និង​៥០​នាទី​ព្រឹក​នា​ថ្ងៃអាទិត្យ​ទី​២០​

​បុគ្គលិក​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា​ម្នាក់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ក្បែរ​មន្ទីរ​រដ្ឋសភា​ចាស់​(​បច្ចុប្បន្ន​តុលាការ​កំពូល​)​ ឆ្ពោះទៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ទល់មុខ​សាលសន្និសីទ​ចតុមុខ​ នៅ​វេលា​ម៉ោង​ប្រមាណ​០៨​និង​៥០​នាទី​ព្រឹក​ នា​ថ្ងៃអាទិត្យ​ ទី​២០​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ស្រាប់តែ​មាន​អ្នកបើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ បើក​កញ្ចក់​ស្រែក​ចេញពី​ក្នុង​រថយន្ត​ថា​ "​ជិះ​ម៉ូតូ​ដូច​ហ្អែ​ង​ប្រយ័ត្ន​ងាប់​"​ ។​

បន្ទាប់​ពី​ឮ​សម្តី​បែប​ប្រមាថ​ដូច្នេះ​ ទើប​អ្នក​យក​ព័ត៌មាន​រូប​នោះ​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​ ដើម្បី​ធ្វើការ​សួរនាំ​ទៅ​អ្នកបើកបរ​រថយន្ត​ឲ្យ​បាន​ច្បាស់​ តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ​ ហើយ​ក៏​បើក​ចូក​ទៅ​ក្នុង​ហាង​មួយ​ឋិត​នៅ​ក្បែរ​វត្ត​ឧណ្ណាលោម​ធ្វើ​ព្រងើយ​បាត់​ទៅ​ ដូច​មិន​បានដឹង​ខ្លួន​ថា​ ខ្លួន​បាន​ធ្វើ​អ្វី​ទាល់តែ​សោះ​ ។​ ​

បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជា​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ពណ៌​ខ្មៅ​ ដែល​ប្រមាថ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ស្ថានីយ៍ទូរទស្សន៍​អប្សរា​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​នោះ​ មាន​អាយុប្រមាណ​៥០​ឆ្នាំ​ មាន​សក់​ពណ៌​ក្រហម​ និង​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-7777​ ។​ ​

នេះ​គឺជា​អំពើ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​មាន​អ្នកមាន​ទ្រព្យសម្បត្តិ​លុយកាក់​ និង​មាន​អំណាច​មួយ​ចំនួន​ជិះ​រថយន្ត​សុទ្ធតែ​ទំនើបៗ​ ប៉ុន្តែ​មាន​ចរិត​ថោកទាប​ជាទី​បំផុត​ តួយ៉ាង​ដូច​ជា​បុរស​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក​រ៉​ង់​រ៉ូ​វែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-7777​ នេះ​ជាដើម​ ហ៊ាន​ប្រមាថ​អាយុជីវិត​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ដែល​មិន​មានការ​ប៉ះពាល់​ដល់​ខ្លួន​អ្វី​បន្តិច​សោះ​នោះ​ ៕​

Range-Rover


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item