Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ថ្ងៃ​ម្សិលមិញតារា​សម្តែង​និង​ជា​ពិធី​ការិនីគង់វង្ស​យ៉ា​ទីក៏បាន​ទៅ​វត្ត​អារាម​ជាមួយ​ក្រុមគ្រួសារ​របស់​នាងដូច​ពុទ្ធសាសនិកជន​ដទៃទៀត​ដែរប៉ុន្តែ​តារា​ខ្មែរ​រូបនេះ​មិនបាន​បញ្ជាក់​ប្រាប់ថា

នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ថ្ងៃ​ម្សិលមិញ តារា​សម្តែង​និង​ជា​ពិធី​ការិនី គង់ វង្ស​យ៉ា​ទី ក៏បាន​ទៅ​វត្ត​អារាម​ជាមួយ​ក្រុមគ្រួសារ​របស់​នាង ដូច​ពុទ្ធសាសនិកជន​ដទៃទៀត​ដែរ ប៉ុន្តែ​តារា​ខ្មែរ​រូបនេះ​មិនបាន​បញ្ជាក់​ប្រាប់ថា នាង​ទៅ​វត្ត​ណាមួយ​នោះទេ​។​ ​

សកម្មភាព​ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​ទាន​របស់​តារា គង់ វង្ស​យ៉ា​ទី នាង​បាន​Post រូបថត​របស់​នាង​កំពុង​រាប់បាត្រ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ​នៅក្នុង​Page របស់​នាង​នៃ​បណ្តាញ​សង្គម​Facebook ដោយ​នាង​ពាក់អាវ​វាល​ក្លៀក​បង្ហាញ​រូបភាព​សិច​ស៊ី បញ្ចេញ​សាច់​ដើមដៃ​សខ្ចី​ខុសប្លែក​ពី​ស្ត្រី​ផ្សេងៗ​ទៀត​ដែលមាន​វត្ត​មាននៅ​ទីនោះ​។​

ក្រោយពេល​Post រូបថត​នាង​ដោយ​បញ្ចេញ​អាវ​វាល​ក្លៀក​សិច​ស៊ី នាពេល​រាប់បាត្រ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ក្នុង​Facebook រួចមក មាន​អ្នកលេង​Facebook បាន​Comment ចំនួន​ជាង​៣០ ក្នុងនោះ​ចំនួន​២៨Comments បានធ្វើការ​រិះគន់​ទៅលើ​ការ​ស្លៀកពាក់​មិនសូវ​សមរម្យ​របស់​នាង​ក្នុងនាម​ជាតា​រា​ខ្មែរ​ពេល​ទៅធ្វើ​បុណ្យទាន​នៅ​វត្ត​អារាម​។​

គួរ​រម្លឹក​ជូន​ដែរ​ថា តារា​គង់ វង្ស​យ៉ា​ទី ធ្លាប់​កើតមាន​រឿងរ៉ាវ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​Facebook រួម​ម្តងមកហើយ​ទាក់ទង​នឹង​ការ​Post នូវ​រូបភាព​ខ្លួនប្រាណ​របស់​នាង​ដែល​គ្មាន​ពាក់អាវ​ទ្រនាប់​។​

ទោះយ៉ាងណា​ក៏ដោយ ក្នុងនាម​ជា​តារា​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​គួរតែ​ធ្វើជា​គំរូ​ដល់​មហាជន​ក្នុងការ​ស្លៀកពាក់​និង​អត្តចរិត ឫកពា​ឲ្យ​ល្អ​ប្រពៃ​សម​ស្របតាម​ប្រពៃណី​វប្បធម៌​ល្អ​ផូរផង់​របស់​ខ្មែរ ប្រសើរ​ជាង​ចង់​ល្បី​ដោយសារ​បង្កើត​នូវ​រឿងអាស្រូវ​៕

685006545_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item