Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ដោយ​មិនមាន​បញ្ញត្តិ​ហាមប្រាម​ក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជាទើប​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​អាច​កាន់កាប់​មុខតំណែង​ត្រួត​នៅក្នុង​គណៈរដ្ឋមន្ត្រី ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ផងនិង​ជា​សមាជិក​រដ្ឋសភា​«​តំណាងរាស្ត្រ​»នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផង​។​មានន័យថាកាន់​មុខតំណែង​ជា​អ្នកប្រតិបត្តិ​ច្បាប់​ផង​និង​ជា​អ្នកត្រួតពិនិត្យ​មើលខ្លួន​ឯង​ផងតាមរបៀប​ជា​«​អាជ្ញាកណ្តាល​ផង

ដោយ​មិនមាន​បញ្ញត្តិ​ហាមប្រាម​ក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​អាច​កាន់កាប់​មុខតំណែង​ត្រួត​នៅក្នុង​គណៈរដ្ឋមន្ត្រី  ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ផង និង​ជា​សមាជិក​រដ្ឋសភា​«​តំណាងរាស្ត្រ​» នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ផង​។​មានន័យថា កាន់​មុខតំណែង​ជា​អ្នកប្រតិបត្តិ​ច្បាប់​ផង​និង​ជា​អ្នកត្រួតពិនិត្យ​មើលខ្លួន​ឯង​ផង តាមរបៀប​ជា​«​អាជ្ញាកណ្តាល​ផង និង​កីឡាករ​ផង​»​។​

មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច​ទាំង​១១​រូប​ដែលមាន​មុខតំណែង​នៅក្នុង​ស្ថាប័ន​ជាតិ​ត្រួត​នោះ​មាន​ដូចតទៅ​៖

១-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​នាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ។​

២-​ឯកឧ​ត្ត​ម ស ខេង សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​។​

៣-​ឯកឧត្តម សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ។​

៤-​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​។​

៥-​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា គង់ សំអុល សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​។​

៦-​ឯកឧត្តម គាត ឈន់ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​។​

៧-​ឯកឧត្តម ហោ ណាំហុង សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​។​

៨-​លោកជំទាវ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ែន សំអន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​ង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​។​

៩-​ឯកឧត្តម ប៊ិន ឈិន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​។​

១០-​ឯកឧត្តម យឹម ឆៃលី សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជនក​ម្ពុ​ជា ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។​

១១-​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។​

មាត្រា​៧៩​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា «​អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​មាន​វិសមិតភាព​ជាមួយ​ការបំពេញ​មុខងារសាធារណៈ​ជាស​កម្ម និង​ជាមួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃទៀត​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ វៀរលែងតែ​ទៅ​បំពេញ​មុខងារ​ក្នុងគណៈ​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​។ ក្នុងករណីនេះ​សមាជិក​រដ្ឋសភា​រូបនោះ​មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្ម​តា ប៉ុន្តែ​មិនត្រូវ​មានមុខ​តំណែង​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ក្នុង​គណៈកម្មការ​ផ្សេងៗ​នៃ​រដ្ឋសភា​។​»​។​

ដោយឡែក មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា «​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា​។ តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សម្តែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុងពេល​បំពេញ​មុខងារ​របស់ខ្លួន​សោះឡើយ​។​

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើទៅកើត​លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​ក្នុងករណី​ខាងក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវធ្វើ​សេចក្តីរាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជាបន្ទាន់​ដើម្បី​សម្រេច​។​

សេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ត្រូវ​ដាក់ជូន​សម័យប្រជុំរ​ដ្ឋ​សភា​ខាងមុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​។​

ក្នុងករណី​ទាំងអស់​ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិនបើ​រដ្ឋសភា​បាន​បញ្ចេញមតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។​»​។​

អនុលោម​តាម​បញ្ញត្តិ​មាត្រា​៧៩​និង​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ និង​យោងតាម​សមាជិក​រដ្ឋសភា​កាន់​មុខតំណែង​បច្ចុប្បន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ មាន​ចំនួន​៦៨​រូប ព្រមទាំង​យោងតាម​មុខតំណែង​ត្រួត​របស់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​កាន់អំណាច​ទាំង​១១​រូប គឺ​មានន័យថា ប្រសិនបើ​មាន​មន្ត្រី​រូប​ណាមួយ ឬ​ទាំងអស់​ក្នុងចំណោម​១១​រូបនោះ​ប្រព្រឹត្ត​ខុសឆ្គង​ក្នុងពេល​បំពេញ​មុខងារ ដូចជា ពុករលួយ ឬ​បំផ្លាញ​ជាតិ​ក្នុង​ប្រការ​ណាមួយ នឹង​គ្មាន​កូរ៉ុម​សភា​គ្រប់គ្រាន់​សម្រាប់​ប្រជុំ និង​ដើម្បី​អនុម័ត​លើ​ការចោទប្រកាន់ ការចាប់ខ្លួន និង​ការឃុំខ្លួន​អ្នកប្រព្រឹត្ត​ខុសឆ្គង​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​ទាំង​១១​រូបនេះ​ឡើយ​។​

ដូច្នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ចំនួន​១១​រូប​ដែល​កាន់កាប់​តួនាទី​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ ហើយ​មិន​ព្រម​បោះបង់​មុខតំណែង​ជា​សមាជិកសភា ឬ​ជា​តំណាងរាស្ត្រ​នោះ គឺ​ដើម្បី​យក​តំណែង​នេះ​ទុក​ធ្វើជា​យ័ន្ត​ការពារ​ខ្លួន​យ៉ាងរឹងមាំ​ក្នុងករណី​ប្រព្រឹត្ត​ខុសឆ្គង​ទាំងឡាយ​៕​

top-ten-cpp


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item