រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្ត រឿងម្តាយនិងប្ដីជាទាហាន បង្ខំឱ្យយកកូនចេញ ខណៈមានកូនក្នុងផ្ទៃពីរខែ ស្ត្រីម្នាក់បានសម្រេចចិត្ត ជិះតាក់ស៊ីពីខេត្តកំពង់ចាម មកកាន់ស្ពានជ្រោយចង្វា ក្នុងបំណងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប៉ូលិសយាមស្ពាន ជួយឃាត់ទាន់ពេល មិនទាន់បានលោតនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ នៅលើស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
ស្ត្រីគិតខ្លីមានឈ្មោះ អឿន សុខគីម អាយុ ១៨ ឆ្នាំ រីឯប្ដីហេងស៊យមានឈ្មោះ សីហា អាយុ ២០ ឆ្នាំ មានទីលំនៅក្នុងឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរជាទាហាន។ មុនពេលកើតហេតុ គេបានឃើញឈ្មោះ អឿន សុខគីម បានជិះម៉ូតូឌុប មកឈប់នៅលើស្ពានជ្រោយចង្វា ហើយអង្គុយយំសស្រាក់ មានបំណងចង់លោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានប៉ូលិសទៅជួយ ទាន់ពេលវេលា មិនទាន់បានលោតនោះទេ ហើយក៏បានយកទៅសួរនាំ។
ឈ្មោះ អឿន សុខគីម បាននិយាយថា មូលហេតុដែល នាងសម្រេចចិត្ត មកបញ្ចប់ជីវិតនោះ គឺមកពី នាងខឹង ម្តាយនិងប្ដីរបស់ខ្លួន ដែលបានបង្ខំឱ្យនាង ទម្លាក់កូនក្នុងផ្ទៃចំនួន ២ ខែ ហើយកូននោះ ភ្លោះទៀត។ ដោយតូចចិត្តពេក ក្រោយពីខឹងប្ដីនិងម្តាយ ក៏ជិះរថយន្តតាក់ស៊ី ពីខេត្តកំពង់ចាមមកភ្នំពេញ មកដេកផ្ទះសំណាក់ យីហោ សោភា មួយយប់ ក៏មកលោតទឹក តែមិនទាន់បានលោតផង ស្រាប់តែប៉ូលិសទៅឃាត់ទាន់ពេល៕
Source from: watphnom-news.com























Loading...




Post a Comment