កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ក្នុងន័យអះអាងថា ដើម្បីពង្រឹង និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ និងមានរបៀបរៀបរយនោះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការហាមឃាត់ធ្វើចរាចររថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខតទៅ ។
មជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍នូវចំណុចពីរសំខាន់ ទាក់ទងនឹងការចេញសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនេះ គឺ ៖
១-ប្រើពាក្យថា «អាច» អនុញ្ញាតឲ្យចរាចរបាននូវប្រភេទរថយន្តដឹកជញ្ជូនមួយចំនួនដើម្បីផ្គត់ផ្គង់ការរដ្ឋានអាទិភាពនានាបម្រើឲ្យការសាងសង់និងការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ ។ក្នុងន័យនេះ អាចនិយាយបានថា បើរថយន្តបក្ខពួក ឬផ្តល់ផលប្រយោជន៍អ្វីមួយនឹងអាចអនុញ្ញាតឲ្យបាន ។
២-គ្មានចែងឲ្យបានច្បាស់លាស់អំពីទោសទណុ្ឌក្នុងករណីមានការប្រព្រឹត្តល្មើស ។ ដូច្នេះ សេចក្តីជូនដំណឹងនេះនឹងគ្មានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ ពីព្រោះជាប្រភេទសេចក្តីជូនដំណឹងតាមរបៀប«អង្វរករ» ឬរបៀប «អំពាវនាវ» តែប៉ុណ្ណោះ ៕
Source from: www.dtn7.com
Post a Comment