រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ចូល រថយន្តកុងតឺន័រពេលកំពុង បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី បណ្តាលឲ្យកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅជិតភ្លើងស្តុប ផ្លូវចូលវត្តនាគវ័ន្ត ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ហើយក្រោយកើតហេតុ រថយន្តកុងតឺន័រ បានបើកគេចខ្លួន បាត់ស្រមោលតែម្តង។
មុនពេលកើតហេតុ ជនរងគ្រោះបានដើរ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតហើយពេលឃើញ រថយន្តកុងតឺន័រ បើកពីលិចទៅកើត ស្រាប់តែជនរងគ្រោះ បានរត់ចូលរថយន្តកុងតឺន័រ បណ្តាលឲ្យកិនស្លាប់ភ្លាមៗតែម្តង។ អ្នកបើកបររថយន្តកុងតឺន័រ ដែលភ័យស្លន់ស្លោរ បានបើកឡានគេចបាត់ ដោយទុកសាកសព នៅកន្លែងកើតហេតុ ហើយត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក បានចុះទៅជួយអន្តរាគមន៍។
សមត្ថកិច្ចបាននាំយកសព ជនរងគ្រោះទៅតម្កល់ ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ ទៅទទួលយកធ្វើបុណ្យ តាមប្រពៃណី។ សពជនរងគ្រោះមាន សម្បុរស ពាក់អាវពណ៌ស និងមានកម្ពស់ជាង ១,៦០ ម៉ែត្រ បើបងប្អូនណា មានបាត់សមាជិកគ្រួសារ សូមទំនាក់ទំនងជាមួយសមត្ថកិច្ច។ ករណីនេះគេមិនដឹងថា តើជនរងគ្រោះបាន រត់ចូលរថយន្តក្នុងបំណង ធ្វើអត្តឃាត ដោយសារវិបត្តិអ្វីនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment