Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖រហូត​ដល់​​វេ​លា​​ម៉ោង២រសៀលថ្ងៃ​ទី​​១០ខែ​តុ​លាឆ្នាំ​​២០​១៣ពន្ធ​​នា​​គារ​ខេត្ដ​បន្ទា​យ​មាន​ជ័យ

​ខេត្តបន្ទាយមានជ័យ ៖ រហូត​ដល់​​វេ​លា​​ម៉ោង ២រសៀល ថ្ងៃ​ទី​​១០ ខែ​តុ​លា ឆ្នាំ​​២០​១៣ ពន្ធ​​នា​​គារ​ខេត្ដ​បន្ទា​យ​មាន​ជ័យ បាន​​ទ​ទួល​រង​​ការ​គំរា​ម​កំ​ហែង យ៉ាង​ធ្ងន់​ធ្ងរ​ពី​​ជំ​នន់​​ទឹក​ភ្លៀង ដែល​​បាន​​វាយ​បំបាក់​​ជញ្ជាំ​ង​​ពន្ធ​នា​គារ ប្រ​មា​ណ១០០ ម៉ែ​ត្រ ធ្វើឱ្យ​ទឹក​ហូរ​បុក ចូល​ពន្ធនាគារ​យ៉ាងខ្លាំង ប៉ះពាល់​ដល់​ការ​ស្ន​ក់នៅ​របស់​អ្នកទោស ជិត​មួយ​ពាន់​នាក់ ហើយ​អាជ្ញាធរ​បាន​ចាត់វិធានការ​ផ្ទេរ​អ្នកទោស ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន ជា​បណ្តោះអាសន្ន​។

 

​នៅពេល​ទឹកជំនន់ បុក​ចូល​ពេញទី​ធ្លា មន្ដ្រី​ពន្ធនាគារ ខេត្ដ​បន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពី​មាន​បញ្ហា​នេះ​កើតឡើង អ្នកទោស​ដែល កំពុង​ជាប់​ឃុំឃាំង ត្រូវបាន​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ ដឹក​ជម្លៀស​ទៅ​ឃុំខ្លួន​ជា បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប ហើយ​ជំហាន​ដំបូង អ្នកទោស​ស្រី និង​កុមារ ត្រូវបាន​ជម្លៀស​មុនគេ បន្ទាប់មក​នឹង​ជម្លៀស​អ្នកទោស មួយចំនួនទៀត​ទៅតាម​ក្រោយ ។​

 

​ដោយឡែក​មន្ដ្រី​អគ្គិសនី បានសម្រេច បិទ​ចរន្ដអគ្គិសនី មួយផ្នែកធំ ក្នុង​ក្រុង​សេរី​សោ​ភណ្ឌ និង​ស្រុក​មង្គលបុរី ចាប់ពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​នេះ ដោយសារតែ​ទឹកជំនន់ បាន​នឹង​កំពុង​វាយលុក ទីរួមខេត្ដ​បន្ទាយមានជ័យ ហើយ​មូលហេតុ ដែលនាំឱ្យ​អង្គភាព​អគ្គិសនី និង​អាជ្ញាធរ សម្រេច​បិទ​ចរន្ដអគ្គិសនី គឺ​ដើម្បី​ការពារ​សុវត្ថិភាព ប្រជាពលរដ្ឋ ដោយ​ខ្លាច​ឆក់​ស្លាប់ ដោយ​ប្រការ​ណាមួយ​៕

Wat 10105 Wat 10106 Wat 10107
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item