Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖យោងតាម​របាយ​ការណ៍របស់​​កា​រិយា​ល័យន​គរ​បាល​​ចរា​ចរណ៍​​ជើង​គោកនៃ​​ស្នង​ការ​ដ្ឋានន​គរ​​បាល​​ខេត្ត​ក​ណ្ដាលបាន​​ឲ្យ​​ដឹង​ថា

ខេត្តកណ្តាល ៖ យោងតាម​របាយ​ការណ៍ របស់​​កា​រិយា​ល័យ ន​គរ​បាល​​ចរា​ចរណ៍​​ជើង​គោក នៃ​​ស្នង​ការ​ដ្ឋាន ន​គរ​​បាល​​ខេត្ត​ក​ណ្ដាល បាន​​ឲ្យ​​ដឹង​ថា រយៈ​ពេល​​៣​​ថ្ងៃ គិត​​ចាប់​ពី​​ថ្ងៃ​ទី ៣-៥ ខែ​តុ​លា ឆ្នាំ​​២០១៣ ដែល​ជា​​រដូវ​​ភ្ជុំ​បិណ្ឌ នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៨ លើក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៦ នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ២៤ នាក់ ខូចខាត​រថយន្ដ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ផងដែរ ។ ​

 

មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨ លើក​ខាងលើនេះ បណ្ដាលមកពី​អ្នកបើកបរ មាន​ជាតិ​ស្រវឹង ៥ ករណី បើកបរ​មិន​ប្រកាន់​ស្ដាំ ២ ករណី និង​បើកបរ​មិន​គោរព​ស្លាក​សញ្ញា​ចរាចរ ១ ករណី​។ ក្នុងនោះ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ២៥ ករណី ហើយ​បើ​ប្រៀបធៀប ទៅនឹង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ក្នុង​ឆ្នាំ ២០១២ គឺ​កើនឡើង​ចំនួន ៥ លើក ស្លាប់​កើនឡើង ២ នាក់ និង​រងរបួស​ធ្ងន់​ស្រាល កើនឡើង​ដល់​ទៅ ១៣ នាក់ ៕ ​

Wat 071010


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item