Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/10/blog-post_6215.html
ប្រភព៖ដើមអំពិលខេត្កណ្តាលៈរថយន្តដឹកប្រេងសាំងមួយគ្រឿងក្រឡាប់ចាក់សាំងចោលបន្ទាប់ពីរថយន្តកុងតឺន័រមួយគ្រឿងប្រភព៖ដើមអំពិលខេត្កណ្តាលៈ រថយន្តដឹកប្រេង សាំងមួយគ្រឿង ក្រឡាប់ចាក់សាំងចោល បន្ទាប់ពីរថយន្ត កុងតឺន័រមួយគ្រឿង បត់ឆ្លងផ្លូវហើយ រថយន្តដឹក សាំងជាន់ ហ្រ្វាំង មិនទាន់ក៏ជ្រុល ទៅបុកចំកាប៊ីន ខាងមុខ យ៉ាងពេញទំហឹង រួច ហើយ ក៏ជ្រុលទៅបុកបង្គោលភ្លើង ទើបធ្លាក់ស៊ីទែន ពីលើរថយន្តរងការ ខូចខាតសាំងមួយចំនួនកាល ពីវេលា ម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ឆ្នូតពណ៌ពងមាន់ ប្រភេទសណ្តោងរឺម៉កកុង តឺន័រ ពាក់ ស្លាកលេខភ្នំពេញ 3A-8056 ជារបស់ក្រុមហ៊ុន សុ កន ផែស្ងួត អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះ ទេ រីឯរថយន្តរងគ្រោះវិញ ម៉ាកកាម៉ាសពណ៌ក្រហមឆ្នូតខៀវលាយស ពាក់ស្លាកលេខ ក ៤៤៧៧ ភព៣ ជាប្រភេទ ដឹកស៊ីទែនសាំង ចំណុះ២៨០០០លីត្រ ជារបស់ក្រុមហ៊ុន LHR អ្នកបើកបរមាន ឈ្មោះ ឃុន ដាវី ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងទីម ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកបើកបរពុំមានរងរបួសនោះទេ ។
សាក្សីបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ បើកក្នុងទិសដៅពី កើតទៅលិចលុះដល់ ចំណុច កើតហេតុរថយន្ត កុងតឺន័រ បានបត់ឆ្លងផ្លូង ស្រប់ពេលនោះរថយន្ត ដឹកស៊ីទែន សាំងមកដល់ចាប់ ហ្រ្វាំងមិនទាន់ ក៏ជ្រុល ទៅបុកចំកាប៊ីនខាងលើ ហើយក៏រ៉េចង្កូតទៅបុក បង្គោល ភ្លើងជាប់នឹង បង្គោលភ្លើងជះ ស៊ីទែនសាំងធ្លាក់ មក ដីបណ្តាលឲ្យហៀរ សាំងចេញមកក្រៅ មួយចំនួនធ្វើឲ្យ ប្រជាពលរដ្ឋនាំគ្នាយកប៊ីដុង ទៅកើបយកទៅ ប្រើប្រាស់ ។ ក្រោយពេលកើត ហេតុនគរបាល ចរាចរស្រុកបាន ចុះទៅដល់ធ្វើការ វាស់វែងនិង ស្ទូចរថយន្ត ទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគី ទាំងសង្ខាងចូលខ្លួនទៅដោះ ស្រាយគ្នាតាម ផ្លូវច្បាប់ ៕


























Loading...




Post a Comment