Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖បុរស​​ជា​​ម្ចាស់​​ឥ​វ៉ាន់​​ម្នាក់​​ឈ្មោះឃុនហាង​​ទ្បេ​ងអាយុ៤៥​​ឆ្នាំមាន​​ស្រុក​កំ​ណើត

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ជា​​ម្ចាស់​​ឥ​វ៉ាន់​​ម្នាក់​​ឈ្មោះ ឃុន ហាង​​ទ្បេ​ង អាយុ ៤៥​​ឆ្នាំ មាន​​ស្រុក​កំ​ណើត នៅ​​ខេត្ត​បាត់​ដំ​បង ទើប​តែ​​មក​ពី​​ស្រុក​ថៃ ត្រូវ​​ជន​​ទំ​នើង​ម្នាក់ បើក​រថ​យន្ត​​កិន​​ឥ​​វ៉ាន់ ហើយ​​ប្រើ​​អំ​ពើ​ហិ​ង្សា ដោយ​​យក​​កាំ​ភ្លើង​​ភ្ជង់វាយ​​បំ​បែក​​ក្បាល​​ជន​រង​គ្រោះ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន កាលពី​វេលា​ម៉ោង ៧​និង​៤០ នាទី​យប់​ថ្ងៃទី​៣០ តុលា​២០១៣ ត្រង់ចំណុច​ខាងត្បូង ឆៀង​ខាងលិច​រង្វង់​មូល ស្រី​គ្រប់លក្ខណ៍ ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួច​បើករថយន្ត​គេចខ្លួន បាត់ស្រមោល​។​

 

​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ទំនើង​ម្នាក់​នោះ​មានឈ្មោះ តឿ អាយុ​ប្រហែល​ជាង ២០​ឆ្នាំ គេ​ធ្លាប់​ឃើញ​នៅក្រោយ សណ្ឋាគារ​រុងរឿង ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ហើយ​តែងតែ​ដើរ​ជាមួយ​កូន​ម្ចាស់​ផ្ទះសំណាក់ ម្កុ​ជ​មាស​។ ជនរងគ្រោះ ហាក់ដូចជា​មិនសូវ​គ្រប់ទឹក បាន​កាន់​ថង់​ពណ៌​ស​ធំ​មួយ ដោយមាន​ថ្នាំពេទ្យ អង្រឹង ចាន​ឆ្នាំ​ព្រមទាំង​សំភារៈ​ជាច្រើន​ទៀត​នៅ​ចិញ្ចើមផ្លូវ ត្រង់ចំណុច​ខាងត្បូង​ឆៀង​ខាងលិច រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍  ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ចង្កូត​ស្តាំ​ពណ៌​ស បើក​មក​ឈប់​ស្ទើរតែ​កិន​ឥ​វ៉ាន់​ជនរងគ្រោះ  ហើយ​អ្នកបើក​បរបាន​ឈប់​រថយន្ត ចូល​កន្លែង​លក់​ទូរ​សព្ទ័​។

 

​ដោយ​រថយន្ត​បើក​កិន​លើ​ឥ​វ៉ាន់ ជនរងគ្រោះ​ក៏​ប្រាប់​ឲ្យ​ម្ចាស់ បើកឡាន​ថយក្រោយ​តែ បែរជា​មិន​ថយ​ស្រាប់តែ​បើក​ទៅមុខ កិន​ឥ​វ៉ាន់​ជនរងគ្រោះ​ម្តងទៀត​ទាំង​កំរោល​។ ជនរងគ្រោះ​បាន​ហៅ ម្ចាស់​រថយន្ត​ឲ្យ​ឈប់ ក្នុង​គោលបំណង​ដោះស្រាយ​គ្នា តែ​រថយន្ត​មិន​ឈប់ ស្រាប់តែ​ជនរងគ្រោះ បាន​យក​ដប M150 គប់​ទៅ​ចំ​រថយន្ត ។ ពេលនោះ​ឈ្មោះ តឿ បាន​ដើរ​សំដៅ​មករក​ជនរងគ្រោះ ដោយ​ដៃ​កាន់​កាំភ្លើងខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក​ភ្ជង់​ទៅលើ​ជនរងគ្រោះ រួច​វាយ​ក្បាល​ជនរងគ្រោះ​នឹង​កាំភ្លើង បណ្ដាល​ឲ្យ​បែក​ហូរឈាម​ស្រោច​ពេញ​ខ្លួន ហើយ​បើករថយន្ត​គេច​បាត់ទៅ​៕

Wat 31103 Wat 31104


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item