ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ត្រូវបានសាច់ញាតិ ប្រទះឃើញដេកស្លាប់ ក្នុងអូរដោយអាក្រាតកាយ មួយកំណាត់ក្រោម និងមានស្នាមរបូស ចាក់ដោយកាំបិតជាច្រើនកន្លែង កាលពីវេលាម៉ោង ១៣រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចអូររំចេក ស្ថិតក្នុងភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជាករណី ចាប់រំលោភហើយ ចាក់សម្លាប់បំបិទភស្តុតាង។
សមត្ថកិច្ចស្រុករតនៈមណ្ឌលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ច្រិប អាយុ ១៥ ឆ្នាំដេកស្លាប់ក្នុងអូរ មានពាក់អាវយឺតដៃខ្លី ពណ៌ផ្ទៃមេឃ លាយផ្កា ហើយល្វែងក្រោមគ្មានខោឬសារ៉ុងទេ មានស្នាមមុតវត្ថុស្រួច ដូចកាំបិតលើដើមទ្រូង ២ កន្លែងខាងក្រោយខ្នង ២ កន្លែងនិងក្បាលមួយកន្លែង មានទីលំនៅក្នុងភូមិកើតហេតុ។
ឈ្មោះ ពុធ ទុំ ភេទស្រី អាយុ ១៧ ឆ្នាំត្រូវជាបងជីដូនមួយ បានប្រាប់សមត្ថកិច្ចថា ក្មេងស្រីរងគ្រោះចេញទៅឃ្វាលគោ ក្រោយមកនាងជាបងបានដើរទៅរក ក៏ប្រទះឃើញសពតែម្តង។ ពាក់ព័ន្ធករណីនេះលោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ បានសន្និដ្ឋានថា ការស្លាប់របស់ក្មេងស្រីរងគ្រោះ គឺជាករណីរំលោភសំលាប់ បំបិទភស្តុតាង ៕
Source from: watphnom-news.com
Post a Comment