ក្រុងប៉ោយប៉ែត ៖ រហូតមកទល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣ នេះក្រុងប៉ោយប៉ែត នៅតែបន្តរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀង និងទឹកដែលហូរពីប្រទេសថៃ ធ្វើឲ្យលិចផ្លូវ សាលារៀន ទីវត្តអារាម ចំណតរថយន្តតូចធំនិងលំនៅដ្ឋាន ប្រជាពលរដ្ឋ រាប់សិបខ្នង នាំឲ្យខ្វះទីជម្រក គួរឲ្យអាណិតអាសូរបំផុត។
ការជន់លិចនៅពេលនេះ មានលក្ខណៈធ្ងន់ធ្ងរ ជាងពេលមុន ដូចជាខាងជើង ផ្លូវជាតិលេខ៥ គេឃើញផ្លូវលំខ្លះ ធ្វើដំណើលែងកើត ឯផ្លូវបេតុងមួយចំនួន ត្រូវលិចទឹកយ៉ាងជ្រៅ ដូចជាផ្លូវអង់តែន ០១៦ ចំណុចព្រំប្រទល់ ភូមិក្បាលស្ពាន០១ និងភូមិក្បាលស្ពាន០២ សង្កាត់ប៉ោយប៉ែត ។ សាលារៀនមួយចំនួន សិស្សមិនអាចចូលរៀនបាន សូម្បីតែចំណតរថយន្តតូចធំ ក៏រងការជន់លិចផងដែរ ។
ដោយឡែកនៅចំណុច ផ្សារអគ្គៈចាស់ ឬហៅផ្សារត្រី ក៍មានការលិចលង់ ដែលអ្នកទិញពេលចូលផ្សារត្រូវដើរកាត់ទឹក ។ នៅខាងត្បូង ផ្លូវជាតិលេខ៥ កាន់តែមានសភាព ធ្ងន់ធ្ងរទៅៗ ព្រោះពេលនេះ ជំនន់ទឹកភ្លៀង និងហូរពីប្រទេសថៃ កាន់តែឡើងធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការរស់នៅ និងត្រូវបង្ខំចិត្ត រត់រកទីទួលសុវត្ថិភាពកាន់តែច្រើនឡើងៗ៕
Source from: watphnom-news.com























Loading...




Post a Comment