Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
https://bekhmer.blogspot.com/2013/10/blog-post_6513.html

ប្រភព៖lookingtoday
ភ្នំពេញៈ ពេជ្រ អាវីហ្សា ធ្លាប់បានបង្ហើប ប្រាប់ឲ្យដឹងថា នាងមានគម្រោង បើកមុខជំនួញរកស៊ី ផ្ទាល់ខ្លួនមួយ ក្រៅពីអាជីព ជាអ្នកសិល្បៈ ប៉ុន្តែរហូតមកដល់ ពេលនេះ គម្រោងរបស់នាង មិនទាន់លេចចេញ ជារូបរាងស្រួលបួលផង ស្រាប់តែលេចឮព័ត៌មានថ្មី មួយទៀតបានព្រលយថា គូស្នេហ៍របស់នាង ត្រៀមបោះទុនជិត ១០ម៉ឺនដុល្លារ ឲ្យនាងបើក ហាងរកស៊ីមួយ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
បើតាមប្រភពពី មជ្ឈដ្ឋានមហាជន អ្នកតាមដានសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ គេមិនសូវបានឃើញវត្តមាន កញ្ញា ពេជ្រ អាវីហ្សា បង្ហាញមុខនៅក្នុង វិស័យសិល្បៈប៉ុន្មានទេ ព្រោះថា ពេលនេះនាងកំពុង តែញាប់ដៃញាប់ជើង រៀបចំហាងរកស៊ី ដែលគូស្នេហ៍របស់នាង បើកឲ្យ ទុកជាកាដូររឹតចំណងស្នេហា កាន់តែផ្អែមល្ហែម សិ្នទ្ធស្នាលជាមួយគ្នា។
ប្រភពខាងលើប្រាប់ទៀតថា បុរសដែលជាគូស្នេហ៍របស់ តារាស្រីសាច់ ម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា ជាបុរសសម្បូរ ទ្រព្យរូបរាងក៏សង្ហាគួរសម ។ អ្វីដែលសំខាន់ គឺបុរសម្នាក់នោះ ស្រឡាញ់នាងខ្លាំងណាស់ មិនថានាងចង់បានអ្វីឡើយ គឺគេសុខចិត្តឲ្យនាងគ្រប់យ៉ាង ។ ជាក់ស្តែងសង្សារ បណ្តូលចិត្តរបស់គេ គឺ កញ្ញា អាវីហ្សា មានបំណងប្រាថ្នាចង់ បើកមុខជំនួញនោះ បុរសកំពូលស្នេហ៍ម្នាក់ ក៏សុខចិត្តបោះទុន ជាច្រើនម៉ឺនដុល្លារ ឲ្យស្រីស្អាតរូបនេះ ដើម្បីផ្គាប់ផ្គន់ចិត្តស្រីល្អ ឲ្យសប្បាយចិត្ត មិនចង់បានអ្វីតបស្នង ចង់បានត្រឹម ការស្រឡាញ់រូបគេ គឺអស់ចិត្តហើយ ។
បើតាមប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះគូស្នេហ៍របស់ ពេជ្រ អាវីហ្សា កំពុងតែមមាញឹក ដើររកទីតាំងហាងថា កន្លែងណាមួយ មានហ៊ុងស៊ុយល្អ ។ ក្រោយពីរកទីតាំងបានហើយ នឹងរៀបចំ ដោយពួកគេទាំងពីរនាក់មាន គម្រោងបើកសម្ពោធជាផ្លូវការ នៅដំណាច់ ឆ្នាំ២០១៣ នេះ ។ សម្រាប់ការបើកហាងនេះដែរ គេនៅមិនទាន់ច្បាស់ថា តារាសម្តែង ស្រីស្រស់រូបនេះ មានបំណងបើកហាងអ្វីឡើយ ដោយប្រហែលជានាង ចង់ឲ្យមានការភ្ញាក់ផ្អើល ហើយមើលទៅ។
LookingTODAY បានទាក់ទងទៅតារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣នេះ តែទូរស័ព្ទចូល គ្មានអ្នកទទួល ។ ទោះជាយ៉ាងណា ការលើកឡើងថា ស្រីស្រស់រូបនេះ មានទំនាក់ទំនង លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់នោះ តាំងពីពេលណាទេ ព្រោះថាកន្លង មកម្ចាស់សាម៉ីខ្លួនផ្ទាល់ តែងតែបដិសេធមិនមាន ម្ចាស់គ្រងបេះដូង ទើបតែពេលនេះមាន ប្រភពចេញមុខទម្លាយ អាថ៌កំបាំងនេះឡើងតែម្ដង ៕



























Loading...




Post a Comment