Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្មេងស្រី​ម្នាក់​ត្រូវបាន​សាច់ញាតិ​របស់​នាង​ប្រទះឃើញ​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​អូរ​មួយឋិត​នៅ​ចំណុច​អូរ​រំចេកភូមិ​សេរី​វ​ន្ត័ឃុំ​អណ្តើក​ហែបស្រុក​រតនៈមណ្ឌលខេត្តបាត់ដំបងកាលពី​វេលា​ម៉ោង​ប្រមាណ​១៣​រសៀល

​ក្មេងស្រី​ម្នាក់​ត្រូវបាន​សាច់ញាតិ​របស់​នាង​ប្រទះឃើញ​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​អូរ​មួយ ឋិត​នៅ​ចំណុច​អូរ​រំចេក ភូមិ​សេរី​វ​ន្ត័ ឃុំ​អណ្តើក​ហែប ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​ប្រមាណ​១៣​រសៀល នា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣​ម្សិលមិញ​នេះ ក្នុង​រូបភាព​អាក្រាតកាយ​នៅ​ល្វែង​ខាងក្រោម​និង​មាន​ស្នាមរបួស​ចាក់​ដោយ​កាំបិត​ចុង​ស្រួច​ជាច្រើន​កន្លែង ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ងួន ច្រិ​ប ទើប​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ មាន​ទីលំនៅ​ភូមិកើតហេតុ​ខាងលើ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្នុង​អូរ មាន​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ផ្ទៃមេឃ​លាយ​ផ្កា ដោយ​ល្វែង​ខាងក្រោម​មាន​សភាព​អាក្រាត​គ្មានអ្វី​បិទបាំង​ទេ ប៉ុន្តែ​មាន​ស្នាម​មុត​ដោយ​កាំបិត​ចុង​ស្រួច​នៅលើ​ដើមទ្រូង​២​កន្លែង នៅ​ខាង​ក្រោយខ្នង​២​កន្លែង និង​នៅត្រង់​ក្បាល​ចំនួន​១​កន្លែង ។​

​ស្ត្រី​ឈ្មោះ ពុធ ទុំ ត្រូវជា​បងជីដូនមួយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ប្អូនស្រី​ជីដូនមួយ​របស់​នាង​បាន​ចេញពីផ្ទះ​ទៅ​ឃ្វាលគោ​ដូច​សព្វមួយដង និង​ក្រោយមក​នាង​ក៏បាន​ប្រទះឃើញ​សព​ប្អូនស្រី​ដេកស្លាប់​នៅក្នុង​អូរ​តែម្តង ។​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​នេះ ត្រូវបាន​លោក​ស័ក្តិ​៥ ជេ​ត វណ្ណ​នី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ទទួលបន្ទុក​ផែន​យុត្តិធម៌​បានធ្វើការ​សន្និដ្ឋានថា ការស្លាប់​របស់​ក្មេងស្រី​រងគ្រោះ​យ៉ាង​អាណោចអាធ័ម​នេះ គឺជា​ករណី​រំលោភ​សម្លាប់​ដើម្បី​បំបិទ​ព័ស្តុតាង ៕​

 

ererwe


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item