ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌារយៈពេល១០ថ្ងៃ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ នាង Olivia Culpo បវរកញ្ញាចក្កវាឡប្រចាំឆ្នាំ២០១២ និងជំនួយការរបស់នាងបានថតរូបអនុស្សាវរីយ៍នៅតំបន់សម្បត្តិវប្បធម៌ជាតិដ៏ល្បីល្បាញបំផុតរបស់ឥណ្ឌា Taj Mahal ។
នៅក្នុងសកម្មភាពថតនេះ នាងបានអង្គុយនៅលើផ្ទាំងថ្មគុជមុខព្រះវិហារថតរូបផ្សាយពាណិជ្ជកម្មស្បែកជើង ដោយនាងបានដាក់ស្បែកជើង១គូនៅលើផ្ទាំងថ្មក្បែរនាងអង្គុយ និងអមដោយកាបូបដែលមានស្បែកជើងជាច្រើននៅខាងក្នុងថែមទៀត ។
ក្រោយមករូបភាពថតផ្សាយពាណិជ្ជកម្មរបស់បវរកញ្ញាចក្កវាឡរូបនេះ ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ Internet យ៉ាងព្រោងព្រាត ជាហេតុធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌារស់នៅតំបន់នោះសម្តែងនូវការខឹងសម្បា និងដាក់ពាក្យប្តឹងប្រឆាំងនឹងរូបនាង ព្រោះតំបន់សម្បត្តិវប្បធម៌នេះត្រូវហាមឃាត់នូវការផ្សព្វផ្សាយពាណិជ្ជកម្មក្រោមរូបភាពផ្សេងៗ បែរជានាង Olivia Culpo បំបានលើច្បាប់ហាមប្រាមទៅវិញ ។
តាមច្បាប់នៅប្រទេសឥណ្ឌា ជនណាដែលបំពានទៅលើច្បាប់ហាមប្រាមក្នុងតំបន់សម្បត្តិវប្បធម៌ជាតិ ត្រូវទទួលរងការផាកពិន័យដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ។
ប្រភពនៃបណ្តាញព័ត៌មានរបស់ឥណ្ឌា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣កន្លងទៅនេះ នាង Olivia Culpo បានធ្វើការសុំទោសចំពោះប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ដោយនាងបានធ្វើការបកស្រាយថា នាងត្រូវបានគេបង្ខំឲ្យធ្វើរឿងនោះ ។ នាងបានបញ្ជាក់ថា "ខ្ញុំសង្ឃឹមថា មនុស្សគ្រប់រូបនឹងយល់ថា ខ្ញុំគ្មានចេតនាធ្វើនូវរឿងដូច្នេះឡើយ ។ ខ្ញុំធ្វើតាមអ្នកដឹកនាំបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ ។ " ៕
Source from: www.dtn7.com
Post a Comment