Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ប្រទេសអាមេរិក៖នៅ​​សារ​មន្ទីរEastMartelloក្នុង​​តំ​បន់KeyWest

ប្រទេសអាមេរិក ៖ នៅ​​សារ​មន្ទីរ East Martello ក្នុង​​តំ​បន់ Key West នៃ​​រដ្ឋ​​ផ្ល​រីដា ស​ហ​រដ្ឋ​អា​មេ​រិក មាន​​រក្សា​ទុក វត្ថុ​​មួយ​​ក្នុង​​ទូ​កញ្ចក់ ដើ​ម្បី​ឱ្យ​​មហា​ជន​​ទស្ស​នា នោះ​​គឺ​​តុ​ក្ក​តា​​ឈ្មោះ រ៉ូបឺត​​ដឹ​​ដូ​ល កម្ពស់ ៩១​​សង្ទី​ម៉ែត្រស្លៀកពាក់​ឯកសណ្ឋាន ទាហានជើងទឹក ។ គេ​រក្សាទុក រ៉ូបឺត នៅ​ទីនោះ​មិនមែន​ព្រោះតែ សំបក​ក្រៅ​របស់​វា មាន​ភាព​ចម្លែក​ទេ គឺ​ដោយសារ​អព្ភូតហេតុ​ចម្លែកៗ កើតឡើង​ជុំវិញខ្លួន​វា នាពេល​កន្លងមក ។ អ្នកខ្លះ​សន្មត​ថា វា​មានព្រលឹង ព្រាយ​សណ្ឋិត​ទើប​អាច​បង្ក​ហេតុការណ៍ មហា​ចង្រៃ​ជា​បន្តបន្ទាប់ ចាប់តាំងពី​វា​មាន​វត្តមាន រហូតដល់​សព្វថ្ងៃ ជិត​មួយ​សតវត្ស​ហើយ ។​

 

​រឿងរ៉ាវ​ពាក់ព័ន្ធ​តុក្កតា​ឈ្មោះ រ៉ូបឺត ដឹ​ដូ​ល ឬ​ហៅថា រ៉ូបឺត នេះ​កើតមាន​តាំងពី ដើម​គ្រឹ​ស្ត​សក រាជ​១៩០០ ។ ពេលនោះ​មាន​វេជ្ជបណ្ឌិត មួយរូប​ឈ្មោះ ថូ​ម៉ាស់ អូស​ហ្គូ​ត អុត​តូ រស់នៅ​តំបន់ Key West រដ្ឋ​ផ្លរីដា ជាមួយ​ប្រពន្ធ​ឈ្មោះ មីន​នី អេ​លីហ្សា​បេ​ត និង​កូនប្រុស ៣ នាក់ ក្នុងនោះ​កូនប្រុស​ពៅ​ឈ្មោះ រ៉ូបឺត អឺ​ចេ​ន ចេ​ន ត្រូវបាន​ឪពុកម្តាយ​ស្រឡាញ់​ជាងគេ រហូតដល់​ជួល​ផ្តាច់​គិ​លា​នុ​ដ្ឋា​យិ​កា ជនជាតិ​ចា​ម៉ា​យ​កា​ម្នាក់​ឱ្យមើល​ថែរក្សា ។​

 

​គេ​តំណាល​ថា ពេល​ម្តាយ​ឪពុក​រវល់​ការងារ គឺ​គិលានុបដ្ឋាយិកា​ជនជាតិ ចា​ម៉ា​យ​កា​រូបនោះ នៅ​មើលថែ រ៉ូបឺត ជាមួយ​ក្តី​ស្រឡាញ់​ពេញចិត្ត ដូច​សាច់ញាតិ​របស់ខ្លួន ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី  អ្នកស្រី អេ​លីហ្សា​បេ​ត ជា​មនុស្ស​ពិបាក​ផ្គាប់ចិត្ត​បំផុត ចេះតែ​ទាស់​នេះ​ទាស់​នោះ មិនដែល​ស្វាង ជាហេតុ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​គាត់ និង​នាង​គិលានុបដ្ឋាយិកា កករ​ល្អក់​បន្តបន្ទាប់ រហូតដល់​ចុងក្រោយ គាត់​ក្រេវក្រោធ​ដេញ​នាង​ចេញពី​គ្រួសារ​។​
​

មុនពេល​ចាកចេញ​ទៅ នាង​គិលានុបដ្ឋាយិកា ដេរ​តុក្កតា​មួយ​មាន​កម្ពស់ ៩១ សង្ទីម៉ែត្រ ទុកឱ្យ រ៉ូបឺត​លេង​កែ​អផ្សុក ។ រ៉ូបឺត ស្រឡាញ់​តុក្កតា​នោះ​ណាស់ ឱប​វា​ជាប់​ខ្លួន​រហូត ថែមទាំង​យកឈ្មោះ រ៉ូបឺត របស់ខ្លួន​ដាក់ ជា​ឈ្មោះ​វា​ទៀត ។ ចំណែក​ខ្លួនឯង​ប្រាប់​ឱ្យ អ្នកផង​ហៅ​ឈ្មោះ​ត្រឹម «​អឺ​ចេ​ន​» បាន​ហើយ ។ អឺ​ចេ​ន ស្រឡាញ់ រ៉ូបឺត ដល់​ថ្នាក់​បង្ខំ​ឱ្យគេ​ដេរ​សម្លៀកបំពាក់ ឯកសណ្ឋាន​កងទ័ពជើងទឹក ពាក់​ឱ្យ​វា និង​យក​វា​ទៅ ដេក​អោប​ប្រឡែង​លេង ក្នុង​បន្ទប់​របស់ខ្លួន​ទាំងថ្ងៃ​ទាំងយប់ ។ អ្នកផង​តែង​ឮ អឺ​ចេ​ន និយាយ​ប៉ប៉ោច​ជាមួយ រ៉ូបឺត និង​ធ្វើ​សំឡេង​មួយទៀត​ឆ្លើយ​វិញ ដែល​ប្រសិនបើ​អ្នក​មិនដឹង​រឿង មុខជា​ស្មានថា ក្នុង​បន្ទប់​មាន​ក្មេង ២ នាក់​និយាយ​គ្នា ។​

 

​ដំបូង​អ្វីៗ​ហាក់ដូច​ប្រព្រឹត្តទៅ​ធម្មតា ប៉ុន្តែ​គ្រប់​មួយខែ បន្ទាប់ពី​តុក្កតា រ៉ូបឺត មាន​វត្តមាន ស្រាប់តែ​មានរឿង​ចម្លែក​កើតឡើង បង្ក​ភាព​អន្តរាយ ។  របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ ខ្លះ​បែកបាក់​ដោយ​គ្មាន​ហេតុផល  ខ្លះ​បាត់​ពី​ផ្ទះ​ដូច​ត្រូវ​ចោរលួច ។ គ្រឿង​កែវ គ្រឿងប្រាក់​ក្នុង​បន្ទប់ ទទួលទាន​អាហារ សុខៗ​ធ្លាក់​មកលើ​កម្រាល​ឥដ្ឋ បណ្តាលឱ្យ​ខូចខាត​អស់​មួយចំនួន ។ ខោអាវ​ក្នុង​ទូ​ស្រាប់តែ ត្រូវ​រហែក​ជា​ចម្រៀកៗ ។ កម្រាលពូក សុខៗ​ស្រាប់តែ​ក្រ​ញុ​ក​រួញ​ចូលគ្នា ។ ចម្លែក​ជាងនេះទៀត​នោះ គឺ​សុខភាព អឺ​ចេ​ន ចាប់ផ្តើម​ទ្រុឌទ្រោម មុខមាត់​ស្លេកស្លាំង មិនតែប៉ុណ្ណោះ ថែមទាំង​មាន​អាកប្បកិរិយា​ប្លែកៗ យប់​ឡើង​លួច​ចេញ​តាម​បង្អួច​ដើ​រម៉ង់ៗ​ពេញទី​ធ្លា ។​

 

​ពេល​ឪពុកម្តាយ​ស្មានថា អ្វី​គ្រប់យ៉ាង​ជា​ស្នាដៃ កូនប្រុស​ពៅ ហើយ​ស្តីបន្ទោស​ខ្លាំងៗ អឺ​ចេ​ន តែង​គ្រវីក្បាល​បដិសេធថា ខ្លួន​អត់​មាន​ធ្វើ​អ្វី​ទាំងអស់  នេះ​ជា​ស្នាដៃ រ៉ូបឺត តើ ។ ដំបូង​ប្តី​ប្រពន្ធ​លោក​វេជ្ជបណ្ឌិត​ថូ​ម៉ាស់ អូស​ហ្គូ​ត អុត​តូ ខំ​លាក់​រឿងនេះ​ខ្លាច​គេ​សើចចំអក តែ​ដោយ​អព្ភូតហេតុ​ចម្លែក​នេះ កើតមាន​ដដែលៗ ម្តង​ហើយ​ម្តងទៀត​លាក់​លែង​ជិត ជាហេតុ​ធ្វើឱ្យ​អ្នកជិតខាង ខ្សឹបខ្សៀវ​គ្នា​ថា គ្រួសារ​លោក​វេជ្ជបណ្ឌិត​ត្រូវ​តុក្កតា​ឈ្មោះ រ៉ូបឺត ធ្វើបាប ហើយ​គេ​និយាយ​គ្នា​ទៀតថា អឺ​ចេ​ន  ដែល​សុខៗ​ស្រាប់​តែមាន​អាកប្បកិរិយា​ប្លែកៗ ក៏​មកពី​តុក្កតា រ៉ូបឺត ដែល​វា​ដេក​ឱប ដើរ​អោប​នោះដែរ ។​

 

​បណ្តាសា​គ្មាន​ទីបញ្ចប់ ចំណែក​រឿង អឺ​ចេ​ន និង​រ៉ូបឺត និយាយ​គ្នា​ក្នុង​បន្ទប់ គេ​តំណាល​ថា គ្មាន​អ្នកណា​ដឹង​ពិត​ប្រាកដថា អឺ​ចេ​ន និយាយ​ខ្លួនឯង ហើយ​ធ្វើ​ខ្លួនឯង​មែន ឬ​មិនមែន​ទេ ព្រោះ​សំឡេង​ពីរ​ស្តាប់ទៅ​ខុសគ្នា ទាំងស្រុង​ដូច​មនុស្ស​ពីរ​នាក់​ពិតៗ ។ មាន​ម្តងនោះ​អ្នកស្រី អេ​លីហ្សា​បេ​ត ចូល​បន្ទប់​កូនប្រុស​ពៅ ដើម្បី​ចង់ឃើញ​ផ្ទាល់​ភ្នែក តើ​វា​កំពុង​ធ្វើ អ្វី​ក្នុងនោះ ដឹងអី​ចូលដល់​ភ្លាម​គាត់​ភ្ញាក់ បើកភ្នែក​ក្រឡង់​ព្រោះ​ឃើញ អឺ​ចេ​ន អង្គុយ​រួញ​ខ្លួន​ក្នុង​កន្លៀត​មួយ ដូច​ខ្លាច​រឿង​អី​ម្យ៉ាង ចំណែក រ៉ូបឺត អង្គុយ​លើ​កៅអី​ខ្ពស់​សំឡឹង​ចុះ​ក្រោ ម​ចំ​មុខ អឺ​ចេ​ន ។ មិនដឹង​ជាហេតុ​ម៉េច ស្រាប់តែ​ពេលនោះ អ្នកស្រី អេ​លីហ្សា​បេ​ត ឃើញ​ដូច រ៉ូបឺត កំពុង​បង្ហាញ​ភាព​កាច​ខុសធម្មតា ទោះ​វា​គ្រាន់តែ​ជា​តុ​ក្ត​តា​ក៏ដោយ​។​
​

 

ពេលយប់​មកដល់ ប្រដាប់​លេង​នានា​របស់ អឺ​ចេ​ន (​លើកលែង តែ​តុក្កតា​រ៉ូបឺត​) ខ្លះ​ត្រូវ​វាយ​បាក់បែក ខ្លះ​ត្រូវ​ហែក​រាយប៉ាយ​ពេញ​បន្ទប់ ខណៈ​អ្នកជិតខាង​ឮ​ច្បាស់ ក្នុង​បន្ទប់​មាន​សម្លេង​ក្មេង​សើច​ក្អឹ​កៗ ។ ស្មានថា​កូនប្រុស​ពៅ ធ្វើ​រឿង​ឡប់ៗ​នេះ ប្តី​ប្រពន្ធ​លោក​វេជ្ជបណ្ឌិត​ខឹង សឹងតែ​ប្រើ​អំពើហិង្សា​លើ​កូន តែ​ពួកគាត់​ទប់ចិត្ត​បាន ដោយ​គ្រាន់តែ​ចង្អុលមុខ ហើយ​គំហក​សួរ​ទៅ ហេតុ​ម៉េច​បំផ្លាញ​ប្រដាប់​លេង​រាយប៉ាយ​ពេញ​បន្ទប់​? ដឹងអី អឺ​ចេ​ន ធ្វើ​ដូច​មុនៗ​គ្រវីក្បាល​និយាយ​បដិសេធថា ខ្លួន​អត់​មាន​បំផ្លាញ​អី​ទេ អ្វីៗ​គ្រប់យ៉ាង​ជា​ស្នាដៃ រ៉ូបឺត ។ ចម្លើយ​នេះ​ប្តី​ប្រពន្ធ​លោក​វេជ្ជបណ្ឌិត​មិន​ជឿ​ដាច់ខាត ។ ពួកគាត់​នឹកឃើញ​សម្តី​ទូន្មាន​របស់​ម្តាយមីង​ម្នាក់ ដែល​ប្រាប់​កុំឱ្យ អឺ​ចេ​ន លេង​តុ​ក្ត​តា រ៉ូបឺត ទៀត ក៏​ម្នីម្នា​ដើរចូល​កញ្ឆក់​តុ​ក្ត​តា រ៉ូបឺត ពី​ដៃ​កូនប្រុស​ពៅ ហើយ​យកទៅ​គ្រវែង​ទៅលើ​ស្កាក ។​

 

​ស្មានថា​ធ្វើ​ដូច្នេះ​នឹង​បាន​ចប់​រឿង ព្រោះ​កូនប្រុស​ពៅ​គ្មាន​លេស​ដោះសា​ទៀត ដឹងអី​យប់​បន្ទាប់​ម្តាយមីង​ដែល​ឱ្យយោបល់​នោះ ស្រាប់តែ​ស្លាប់​យ៉ាង​ទាន់ហន់ ដោយ​គ្មាន​ឈឺ​ថ្កាត់​អ្វី​សោះ ធ្វើឱ្យ​មានការ​ឆោឡោ​ពេញ​ផ្ទះ ។ រឿង​មួយ​ដែល​ធ្វើ​ឱ្យគេ​កាន់តែ​តក់ស្លុត គឺ​យប់​ដែល​ម្តាយមីង​រូបនោះ​ស្លាប់ តុក្កតា រ៉ូបឺត ស្រាប់តែ​មក​នៅក្នុង​បន្ទប់ ជាមួយ អឺ​ចេ​ន វិញ​ដដែល ។ ការស្លាប់​ប្រថុចញ៉ុច​របស់ ម្តាយមីង​លោក​វេជ្ជបណ្ឌិត ថូ​ម៉ាស់ អូស​ហ្គូ​ត អុត​តូ រឹតតែ​ធ្វើឱ្យ​អ្នកផង ផ្តោតអារម្មណ៍​ខ្លាំង​លើ​តុក្កតា រ៉ូបឺត ខណៈ​គ្រោះថ្នាក់​នៅតែ​បន្ត​កើតមាន ។ ក្រោយពេល​ម្តាយ​ឪពុក​អនិច្ចកម្ម​ទៅ អឺ​ចេ​ន រស់នៅ​ម្នាក់ឯង​ជាមួយ​តុក្កតា រ៉ូបឺត ។ ថ្វីបើ​ពេលនោះ​គេ​ធំ​ពេញវ័យ​ហើយ​ក្តី គេ​ឱប​តុក្កតា រ៉ូបឺត ជាប់​ខ្លួន​ដូច​កាល​នៅ​ក្មេង ។ មិត្ត​ម្នាក់​របស់ អឺ​ចេ​ន និយាយថា មិនមែន អឺ​ចេ​ន ចង់​ឱប​តុក្កតា រ៉ូបឺត ដូច​កាល​នៅ​ក្មេង​ទេ គឺ​មកពី​តុក្កតា រ៉ូបឺត មិន​អនុញ្ញាតឱ្យ អឺ​ចេ​ន នៅ​ឆ្ងាយ​ពី​វា ។ អឺ​ចេ​ន​ប្រាប់​ខ្លួន​អីចឹង​ពេល​ខ្លួន​ដេញដោល​សួរ ។​  សូមអានបន្ត នៅវគ្គ ២

Wat 141030  Wat 141034
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item