Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​បាន​ក្លាយ​​ជា​​ឃា​ត​កសម្លាប់​​ប្រ​ពន្ធ​​ខ្លួន​ឯងដោយ​សារ​​រឿង​​ប្រ​ចណ្ឌ​​ប្រ​ពន្ធស្និទ្ធ​ស្នាល​​ជា​មួយ​​ប្រុស​​ផ្សេងដោយ​​​ប្រើ​​កាំ​បិត​​កាប់​​និង​​អា​ក​ផ្តាច់​​បំពង​​ខ្យល់ស្លាប់​​ភ្លាម​ៗ​​នៅ​ក្នុង​​ថ្លុក​ឈាម

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​បាន​ក្លាយ​​ជា​​ឃា​ត​ក សម្លាប់​​ប្រ​ពន្ធ​​ខ្លួន​ឯង ដោយ​សារ​​រឿង​​ប្រ​ចណ្ឌ​​ប្រ​ពន្ធ ស្និទ្ធ​ស្នាល​​ជា​មួយ​​ប្រុស​​ផ្សេង ដោយ​​​ប្រើ​​កាំ​បិត​​កាប់​​និង​​អា​ក​ផ្តាច់​​បំពង​​ខ្យល់ ស្លាប់​​ភ្លាម​ៗ​​នៅ​ក្នុង​​ថ្លុក​ឈាម ខណៈ​ដែល​​នាង​​ជា​​ប្រ​ពន្ធ​កំពុង​រើស​អង្ករ​ដាំបាយ កាលពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ស្នួល​កោង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

 

​លោក ហៀ​ង ប៊ុន​ថា អធិការរង​នគរបាល ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ សួន រី អាយុ ២៨​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ធ្វើ​លូ រស់នៅ​កន្លែងកើតហេតុ ដោយ​ដកហូត​វត្ថុតាង រួមមាន​កាំបិត​ប្រឡាយ​កាត់​ប្រវែង ៧​តឹក​។ ចំណែក​នាង​ជា​ប្រពន្ធ​មានឈ្មោះ សល់ សឿត អាយុ ២៨​ឆ្នាំ បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម​បំផុត​។​

 

​សាក្សី​ជា​ឪពុកក្មេក សព​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ២​នាក់​ប្តី​ប្រពន្ធ​មិនមាន​ឈ្លោះទាស់ទែង​គ្នា​នោះទេ ពេល​គាត់​មកពី​ចម្ការ​វិញ ចូល​ក្រោមផ្ទះ ស្រាប់​តែមាន​ឈាម​ស្រក់​ពីលើផ្ទះ​។ ពេល​ខ្លួន​ឡើងលើ​ផ្ទះ ឃើញ​កូនប្រសា​ដេកស្លាប់ ក្នុង​ថ្លុកឈាម​ហើយ​កូនបង្កើត ជា​ជនល្មើស​ក៏​នៅក្បែរ​សព​កំពុង​ដុត​ធូប នាំ​ឲ្យ​គាត់​ឆ្ងល់​យ៉ាងខ្លាំង ក៏​រាយការណ៍​ជូន ​សមត្ថកិច្ច​​តែម្តង​។
​

ឃាត​កដៃ​ឆៅ​ដែល​ហ៊ាន សម្លាប់​ប្រពន្ធ​ខ្លួនឯង​ឈ្មោះ សួន រី បាន​សារភាពថា ខ្លួន​បាន​ទៅ​ចាក់​លូ​ឲ្យ​គេ​នៅ​ភូមិ​ល្វា ទើប​មក​ផ្ទះ​បាន​ចំនួន ៣​ថ្ងៃ​ក៏​កើតរឿង​ខឹង​ប្រចណ្ឌ​ប្រពន្ធ ជាច្រើន​ករណី ទើប​ទ្រាំ​មិនបាន​រហូត​ទាញ​កាំបិត កាត់​កនាង​រួច​អាក​បន្ថែម ផ្តាច់​បំពង​ខ្យល់​រហូតដល់​ស្លាប់​តែម្តង​។ សាច់ញាតិ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ធ្លាប់ប្រើ​ប្រាស់ ថ្នាំ​ស​សៃ​ប្រសាទ​។ យ៉ាងណាក៏ដោយ បុរស​សង្ស័យ​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ដើម្បី​សួរនាំ កសាង​សំណុំរឿង​បញ្ជូនទៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Wat 2910b Wat 2910c
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item