Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖បញ្ហា​​ប្រាក់​​បំ​ណុ​ល​​រាប់​ពាន់​​លាន​​រៀលដែល​​គេ​​ស​ង្ស័យ​ថា​​ម​ន្ត្រី​​អ​គ្គិ​ស​នី​​ខេត្ត​​ព្រះ​សី​ហនុបាន​​ឃុប​ឃិត​​ឲ្យ​​ម្ចាស់​​ទី​តាំង​​អា​ជីវ​កម្ម​​ធំៗជំ​ពាក់​បំ​ណុល​​រដ្ឋ​​ឡើង​​រុំ​កោះឬ​​លួច​​បង្វិល​​យក​ប្រាក់​​បង់​​ថ្លៃ​​ជាវ​​អគ្គិ​ស​នីទៅ​ប្រើ​​ប្រាស់​​

​ខេត្ត​ព្រះសីហនុ ៖ បញ្ហា​​ប្រាក់​​បំ​ណុ​ល​​រាប់​ពាន់​​លាន​​រៀល ដែល​​គេ​​ស​ង្ស័យ​ថា​​ម​ន្ត្រី​​អ​គ្គិ​ស​នី​​ខេត្ត​​ព្រះ​សី​ហនុ បាន​​ឃុប​ឃិត​​ឲ្យ​​ម្ចាស់​​ទី​តាំង​​អា​ជីវ​កម្ម​​ធំៗ ជំ​ពាក់​បំ​ណុល​​រដ្ឋ​​ឡើង​​រុំ​កោះ ឬ​​លួច​​បង្វិល​​យក​ប្រាក់​​បង់​​ថ្លៃ​​ជាវ​​អគ្គិ​ស​នី ទៅ​ប្រើ​​ប្រាស់​​ជា​​ផលប្រយោជន៍​ផ្ទាល់ខ្លួន រហូតមកដល់​ម៉ោង​នេះ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ មិនមាន​ភាពក្លាហាន​ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ​ទេ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ដែល​សូម្បីតែ​សំណើ​របស់​អ្នកសារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ប្រមាណ ២០​អង្គភាព ដើម្បី​សុំ​ជួប​សម្ភាសន៍​ក៏​មិនបាន​សម​តាម​បំណង នាំ​ឲ្យ​បញ្ហា​ប្រាក់​បំណុល​រាប់ពាន់​លាន​រៀល នៅតែ​ជា​រឿង​អាថ៌កំបាំង គឺ​មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ ដែល​អាច​ទម្លាយ​រឿងរ៉ាវ ពាក់ព័ន្ធ​នឹង​ប្រាក់​បំណុល ដ៏​អាថ៌កំបាំង​មួយ​នេះ​។

ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកសារព័ត៌មាន​មួយចំនួន បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ជុំវិញ​ការ​គេចវេះ​មិន​ឆ្លើយបំភ្លឺ ចំពោះ​ភាពមិនប្រក្រតី​ដែល​នាំ​ឲ្យ​មាន​បញ្ហា ប្រាក់​បំណុល​កើនឡើង​ដល់​រាប់ពាន់​លាន​រៀល ដែល​ករណីនេះ​គេ​អាច​វាយតម្លៃ​បាន​ថា ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ បានត្រឹមតែ​ស៊ី​មិន​ហ៊ាន​សង មិន​ហ៊ាន​ចេញមុខ​ជួប​ជាមួយ​អ្នកកាសែត ដើម្បី​បកស្រាយ​រឿងរ៉ាវ​អាថ៌កំបាំង​។ អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ បាន​គំរាម​កាត់ផ្តាច់​ភ្លើង និង​បង្ខំ​ឲ្យ​ម្ចាស់បំណុល​ធំៗ ទូទាត់​ថ្លៃ​ជាវ​អគ្គិសនី បើ​មិន​ដូច្នេះ​ទេ​នឹង​កាត់ផ្តាច់​ភ្លើង ឬ​ចាត់វិធានការ​តាមផ្លូវ​តុលាការ​។ ការ​គំរាម​បែបនេះ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​យ៉ាងខ្លាំង ព្រោះ​ម្ចាស់បំណុល​ជាច្រើន ធ្លាប់បាន​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា សង​រំលស់​បំណុល​ប្រចាំខែ ដោយមាន​លោក ឈឹម សឿន ជា​អ្នក​ប្រថាប់ត្រា​ទទួលស្គាល់​រួចទៅហើយ មិនគួរ​គំរាម​កាត់​ភ្លើង​និង​បង្ខំ​ឲ្យ​ម្ចាស់បំណុល បង់លុយ​តាមរបៀប​ឆៅៗ គ្មាន​ច្បាប់ទម្លាប់​បែបនេះ​ទេ​។​

ចាប់តាំងពី​មានការ​បែកធ្លាយ ពី​បញ្ហា​ប្រាក់​បំណុល​រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ គេ​សង្ស័យថា មន្ត្រី​ក្នុង​អង្គភាព​នេះ​បាន​ឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ដូចដែល​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា គ្រួសារ​ខ្លះ​ប្រើប្រាស់​អគ្គិសនី អស់​ប្រមាណ ៥​ម៉ឺន​ទៅ​៨ ម៉ឺន​រៀល ក្នុង​មួយខែ ប៉ុន្តែ​ប្រាក់​តម្កល់​របស់គាត់ មាន​ដល់​ទៅជិត ៥០​ម៉ឺន​រៀល​ឯណោះ គ្រាន់តែ​មិនបាន​បង់លុយ​១​ខែ ឬ​លើស​ការកំណត់​ទៅ​បង់លុយ ២​ឬ​៣​ថ្ងៃ ស្រាប់តែ​មន្ត្រី​អគ្គិសនី​ទាំង​ពាក់​ឯកសណ្ឋាន ទាំង​គ្មាន​ឯកសណ្ឋាន បាន​ចុះទៅ​ផ្តាច់​ភ្លើង​តាម​ផ្ទះ​របស់​ពួកគាត់ គ្មាន​ការយោគយល់​ទេ ហើយ​ដើម្បី​បាន​ភ្លើង​ប្រើប្រាស់​វិញ ត្រូវ​ទៅ​បង់លុយ​និង​ថ្លៃ​ផាកពិន័យ ហើយក៏​ត្រូវ​បង់លុយ​ថ្លៃ​ទឹកតែ​ឲ្យ​អ្នក​ត​បណ្តាញ ទើបបាន​ភ្លើង​ប្រើប្រាស់​វិញ​។

ដូច្នេះ​ករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ធំៗ ដូចជា​តាម​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និង​រោង​សិប្បកម្ម អាច​ជំពាក់​បំណុល​អគ្គិសនី​ដល់​ទៅ​រាប់រយ​លាន​រៀល វា​មានរឿង​អាថ៌កំបាំង​ខ្លាំងណាស់ ហើយ​មន្ត្រី​អគ្គិសនី​ក៏បាន​រួមចំណែក ក្នុងការ​បង្កើត​ឲ្យ​មាន​ប្រាក់​បំណុល យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​លោក គី វុ​ឌ្ឍី ដែលជា​ប្រធាន​ផ្នែក​អាជីវកម្ម គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ សម្រាប់​បញ្ហា​ប្រាក់​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។ អង្គភាព​សវនកម្ម ជាពិសេស​ក្រុមអធិការកិច្ច​ផ្ទៃក្នុង ត្រូវតែ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី និង​រឿងរ៉ាវ​អាថ៌កំបាំង​ទាក់ទង​នឹង​បញ្ហា​ប្រាក់​បំណុល​រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ ឡើងវិញ​ជាបន្ទាន់ ដើម្បី​វែកមុខ​មន្ត្រី​ពុករលួយ​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ជាការ​ព្រមាន​កុំ​ឲ្យ​មន្ត្រី​ដទៃទៀត​យក​គំរូ​តាម​។

យ៉ាងណាក៏ដោយ ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ មិនគួរ​គេចវេះ​ពី​ការពិត​នោះទេ មានរឿង​អាថ៌កំបាំង​អ្វី​ក្នុង​អង្គភាព គេ​យល់ថា លោក ឈឹម សឿន គួរតែ​ទម្លាយ​ឲ្យ​សាធារណជន​បានដឹង ដើម្បី​បង្ការ​កុំ​ឲ្យ​ជួប​ស្ថានភាព ទទួលរង​ថ្ម​បាក់​ណាមួយ​ពី​លោក គី វុ​ឌ្ឍី ហើយ​គេ​ជឿជាក់ថា រឿងរ៉ាវ​ដ៏​អាថ៌កំបាំង​ទាក់ទិន នឹង​បញ្ហា​ប្រាក់​បំណុល​រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ នៅពេលនេះ មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ប៉ុណ្ណោះ​ជា​អ្នកអារកាត់ ដើម្បី​បកអាក្រាត​មុខមាត់​ក្រុមមន្ត្រី​ខិលខូច និង​ក្រុម​ឈ្មួញ​ដែល​ជំពាក់់​បំណុល​រដ្ឋ ដើម្បី​ជួយ​ជម្រះ​នូវ​មន្ទិលសង្ស័យ និង​លុបបំបាត់​អំពើពុករលួយ ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅក្នុង​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ រាប់សិប​ឆ្នាំ​មកហើយ ៕

Wat Vuthy


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item