Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុម​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្របច្បាប់​បាន​នាំ​គ្នា​ត្អូញត្អែរ​ថា​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដែល​មាន​លោក​ថោ​ង​សុ​ខាំ​ភូ​ជា​ប្រធាន​មិន​បាន​លើកទឹកចិត្ត​ចំពោះ​អ្នក​នាំ​ចូល​ទំនិញ​ស្របច្បាប់​ទេ​ប៉ុន្តែ​បែរជា​បើកផ្លូវ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អាជីវករ​ឬ​ពាណិជ្ជករ​នាំ​ចូល​ទំនិញគេចពន្ធ​មិន​ស្របច្បាប់​ដោយ​សមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​យ៉ាងសកម្ម

​ក្រុម​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ស្របច្បាប់​បាន​នាំ​គ្នា​ត្អូញត្អែរ​ថា​ មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ ដែល​មាន​លោក​ ថោ​ង​ សុ​ខាំ​ភូ​ ជា​ប្រធាន​មិន​បាន​លើកទឹកចិត្ត​ចំពោះ​អ្នក​នាំ​ចូល​ទំនិញ​ស្របច្បាប់​ទេ​ ប៉ុន្តែ​បែរជា​បើកផ្លូវ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អាជីវករ​ឬ​ពាណិជ្ជករ​នាំ​ចូល​ទំនិញគេចពន្ធ​មិន​ស្របច្បាប់​ដោយ​សមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​យ៉ាងសកម្ម ទៅ​វិញ​ ។

​ ​លោក​ ថោ​ង​ សុ​ខាំ​ភូ​ ដែល​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​មានឈ្មោះ​ល្បីល្បាញ​ថា​ បាន​បើកដៃ​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ ជ្រៀត​ជ្រែកចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ការងារ​ជា​សមត្ថកិច្ច​គយ​ ចាប់តាំងពី​ស្នាក់​ការ​គយ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ រហូត​ដល់​ក្របខ័ណ្ឌ​ការងារ​គយ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​តែ​ម្តង​ តាម​រយៈ​ចំហាយ​ឥទ្ធិពល​អំណាច​និង​ការ​ផ្តល់​អាទិភាព​ឲ្យ​ប្អូនស្រី​ទទួល​ការ​ពឹងពាក់​ពី​ក្រុម​ឈ្មួញ​លើ​សេវា​រត់ការ​ទំនិញ​នាំ​ចូល​គេចពន្ធ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​ច្រករបៀង​នានា​ផ្សេង​ទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ​ ។​ ​

ប្រភព​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ជា​ពិសេស​ សម្លៀក​បំពាក់​មាន​តម្លៃ​ខ្ពស់​ ទឹកដោះគោ​ គ្រឿងក្រអូប​ និង​ហ្គា​ស​ ត្រូវ​បាន​ឈ្មួញ​នាំ​ធ្វើ​ចរាចរណ៍​យ៉ាង​សកម្ម​ហើយ​ទទួល​បានការ​ការពារ​ពី​លោកស្រី​ ថោ​ង​ គឹ​ម​ឡេ​ង​ ជា​ប្អូនស្រី​មេ​គយ​ថែម​ទៀត​ ។​ ក្រុមហ៊ុន​អង្គ​រអ៊ិច​ប្រេស្ស​ដែល​មាន​ទីតាំង​បេន​ស្តុក​ទំនិញ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​និង​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​គ្រប់សព្វ​សារពើ​ពី​ប៉ោយ​ប៉ែ​ត​រហូត​មក​ដល់​បេន​ដាក់​ទំនិញ​របស់​ក្រុមហ៊ុន​នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​មន្ត្រី​គយ​លំដាប់​តូចតាច​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ អំពើ​រត់ការ​សេវា​ទំនិញ​នាំ​ចូល​គេចពន្ធ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ទាំងមូល​ដោយ​លោកស្រី​ ​ថោ​ង​ គឹ​ម​ឡេ​ង​ ត្រូវជា​ប្អូនស្រី​របស់​មេ​គយ​ ថោ​ង​ សុ​ខាំ​ភូ​ បាន​ក្លាយជា​ឧបសគ្គ​ដល់​ភ្នាក់ងារ​គយ​ខាង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ ព្រោះ​ឥទ្ធិពល​អំណាច​របស់​មេ​គយ​ ថោ​ង​ សុ​ខាំ​ភូ​ ដែល​មាន​ជំនាញ​ខាង​រក​លុយ​នោះ​ខ្លាំងក្លា​មហិមា​ណាស់​ ដូច្នេះ​ ក្រុម​ភ្នាក់ងារ​គយ​ខាង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​មិន​ហ៊ាន​ក្អក​ឡើយ​ មាន​តែ​បណ្តោយ​ទៅ​តាម​ដំណើរ​ដើម្បី​បាន​ក្បាលកាក់​ខ្លះ​ដាក់​ហោប៉ៅ​ កុំ​ឲ្យ​គេ​ថា​ ធ្វើ​គយ​អត់​លុយ​នាំ​តែ​ខ្មាស​គេ​ ។​

​សូម​ឯកឧត្តម​ បណ្ឌិត​ ប៉ែន​ ស៊ី​ម៉​ន​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ មេត្តា​ត្រួតពិនិត្យ​មើល​និង​មាន​វិធានការ​ទៅ​លើ​លោក​មេ​គយ​ខេត្តបន្ទាយមានជ័យ​ ថោ​ង​ សុ​ខាំ​ភូ​ ផង​ ពីព្រោះ​មេ​គយ​រូប​នេះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ជា​ប្រព័ន្ធ​ខ្លាំង​ណាស់​ក្នុង​អាណាចក្រ​ខេត្តបន្ទាយមានជ័យ និងទឹកដីប៉ោយប៉ែត ​ទាំងមូល​ ៕​ Pen-Siman-2Angkpr-Exprss


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item