Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ចាប់ផ្តើម​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​និង​ជំនួយការ​ថ្មី​ជា​បណ្តើរៗ​ហើយ ដោយ​សម្រេច​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​កាលពី​អាណត្តិ​ទី​៤​កន្លងមក​។​​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧ខែកញ្ញាឆ្នាំ​២០១៣

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ចាប់ផ្តើម​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​និង​ជំនួយការ​ថ្មី​ជា​បណ្តើរៗ​ហើយ  ដោយ​សម្រេច​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​កាលពី​អាណត្តិ​ទី​៤​កន្លងមក​។​

​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ចំនួន​២១​នាក់​និង​ជំនួយការ​ជា​លើកដំបូង​ចំនួន​៣៤​នាក់  គឺ​សរុប​មាន​ចំនួន​៥៥​នាក់​។​

​ក្នុងចំណោម​ទីប្រឹក្សា​ផ្ទាល់​និង​ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ដែល​ទទួលបាន​ការតែងតាំង​លើកដំបូង​ទាំង​៥៥​នាក់​នេះ  គឺ​ចំនួន​២​នាក់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ចំនួន​៨​នាក់ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ចំនួន​១៦​នាក់ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ចំនួន​១៩​នាក់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ចំនួន​១០​នាក់ មាន​ឋានៈ​ស្មើ​អគ្គនាយក​។​

​គួរ​រម្លឹក​ជូន​ដែរ​ថា កាលពី​អាណត្តិ​ទី​៤«​សម្តេច​តេ​ជោ​សែន​»​បុរស​ខ្លាំង​នៃ​កម្ពុជា មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​ចំនួន​៣២៩​នាក់ ជំនួយការ​ចំនួន​១៧២​នាក់ និង​សមាជិក​ក្រុម​លេខា​ចំនួន​១០២​នាក់ គឺ​សរុប​មាន​ចំនួន​៦០៣​នាក់ «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៣​បន្ថែម​»​។​

​គេ​មិនទាន់​បានដឹង​ជាមុន​ថា តើ​នៅ​អាណត្តិ​ទី​៥​នេះ បុរស​ខ្លាំង​នៃ​កម្ពុជា​នឹងមាន​ចំនួន​ទីប្រឹក្សា​ផ្ទាល់ខ្លួន ជំនួយការ​និង​សមាជិក​ក្រុម​លេខា​ច្រើន​សន្ធឹកសន្ធាប់​សំពីងសំពោង​ដូច​កាលពី​អាណត្តិ​ទី​៤​ដែរ​ឬ​យ៉ាងណា​នោះទេ ខ​ណៈ​ដែល​សមាសភាព​គណៈរដ្ឋមន្ត្រី​និង​អនុរដ្ឋលេខាធិការ ទទួលបាន​រហស្សនាម​ថា ជា​រាជរដ្ឋាភិបាល​ក្បាល​ធំ ដូច​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៤​ដែរ​? ៕​


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item