Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ទស្សនា​វ​ដ្តី Forbes ដ៏​ល្បីល្បាញ​បានធ្វើការ​ប្រកាស​បញ្ជី​ឈ្មោះ​បុគ្គល​ដែលមាន​សិទ្ធិអំណាច​បំផុត​នៅលើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៣ ដោយ​បុគ្គល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន​៧២​រូប ហើយ​ឯកឧត្តម វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ជាប់​ចំណាត់ថ្នាក់​នៅ​កំពូល​តារាង ខណៈ​ឯកឧត្តម បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក ជាប់​លំដាប់ថ្នាក់​លេខ​២ ក្នុង​តារាង​។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​ដកស្រង់​បុគ្គល​ចំនួន​១០​រូប ដែល​ជាប់​ឈ្មោះ​ក្នុង​តារាងបញ្ជី​ជា​បុគ្គល​មានអំណាច​បំផុត​លើ​ពិភពលោក​នៃ​ទស្សនា​វ​ដ្តី Forbes ដូចខាងក្រោម​៖

១- ឯកឧត្តម វ្លា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​៖ ឯកឧត្តម​ពូ​ទីន បាន​ខិតខំ​ពង្រឹង​អំណាច​របស់ខ្លួន​ក្នុងប្រទេស​រុស្ស៊ី ក៏ដូចជា​នៅលើ​ពិភពលោក​។ ឯកឧត្តម ពូ​ទីន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រុស្ស៊ី ស្រឡាញ់​គាំទ្រ​នោះទេ សូម្បី​ប្រជាពលរដ្ឋ​អាមេរិក ក៏​ស្រឡាញ់​ចូលចិត្ត​ឯកឧត្តម​ដែរ ក្រោយពេល​ឯកឧត្តម បាន​ចាត់ការ​នយោបាយ​ការទូត​បញ្ជៀ​ស​អាមេរិក​ធ្វើសង្គ្រាម​វាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី តាមរយៈ​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​ស៊ី​រី បោះបង់​អាវុធ​គីមី​សាស្ត្រ​ជា​ថ្នូរ​នឹង​ការមិន​វាយប្រហារ​ពី​មហាអំណាច​អាមេរិក​។​
​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៣ ក្នុងឱកាស​បើក​កិច្ចប្រជុំ APEC នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី កន្លងមក ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​លេង​ហ្គី​តា ដោយ​ផ្ទាល់ដៃ និង​ផ្តើម​ច្រៀង​ដោយផ្ទាល់​មាត់​នូវ​បទ «Happy birthday to You» ដើម្បី​ស្វាគមន៍​អបអរ​ថ្ងៃ​ខួបកំណើត​គម្រប់​៦១​ឆ្នាំ របស់​ឯកឧត្តម​ប្រធានាធិបតី​រុស្ស៊ី​។​

២- ឯកឧត្តម បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​៖ ធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​ឯកឧត្តម ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​ដោយសារ​ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​ឯកឧត្តម​ដឹកនាំ​នយោបាយ​សហរដ្ឋអាមេរិក ឲ្យ​ជាប់គាំង​រយៈពេល​ជាង​២​សប្តាហ៍​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​រាប់សែន​នាក់​។​

៣- ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​៖ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ថ្វី​ដ្បិត​ទើប​ឡើងកាន់តំណែង​កាលពី​ខែមីនា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​ក៏ដោយ ប៉ុន្តែ ឯក​ឧ​តុ្ត​ម ជាប់​ជា​បុគ្គល​ដែលមាន​អំណាច​លំដាប់​ទី​៣​នៅលើ​ពិភពលោក ដោយសារ​ឯកឧត្តម ខិតខំ​ពង្រឹងសមត្ថភាព​យោធា ព្រមទាំង​បង្កើន​ទំនាក់ទំនង​ការទូត​យ៉ាង​ល្អជា​មួយ​ប្រទេស​ដទៃ ទោះបី​ពេលនេះ​ប្រទេស​ចិន​មាន​បញ្ហា​វិវាទ​អំពី​អធិបតេយ្យភាព និង​បូរណភាព​ដែន​កោះ​ជាមួយ​ប្រទេសជិតខាង​ក៏ដោយ​។​

៤- សម្តេច​សង្ឃ​កាតូលិក Francis៖ ជាស​ម្តេច​សង្ឃ​កាតូលិក​ដំបូង​គេ​បង្អស់​មកពី​តំបន់​អាហ្វ្រិក​ខាងត្បូង និង​មាន​ប្រភព​មកពី​គ្រួសារ​ប្រកប​របរ​ស្រែចម្ការ ប៉ុន្តែ​សម្តេច​សង្ឃ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ផ្នែក​សាសនា​។​

៥- លោកជំទាវ Angela Merkel អធិការបតី​ប្រទេស​អាល្លឺម៉ង់​៖ លោកជំទាវ  Angela Merkel ជា​មេដឹកនាំ​ដែល​ត្រូវគេ​ចាត់ទុកថា ជាសរ​សរ​ទ្រូង និង​ជា​បង្គោល​ដ៏​រឹងមាំ​ជួយ​ដល់​សហគមន៍​អឺរ៉ុប​ឲ្យ​គេច​ផុតពី​វិបត្តិ​បំណុល​ដ៏​ធ្ងន់ធ្ងរ​។ លោកជំទាវ​គឺជា​ស្ត្រី​មួយរូប​ដែលមាន​សិទ្ធិអំណាច​បំផុត​នៅលើ​ពិភពលោក​។ លោកជំទាវ​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​២​ជា​បុគ្គល​មានអំណាច​បំផុត​លើ​ពិភពលោក​បន្ទាប់ពី​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក នា​ឆ្នាំ​២០១២ កន្លងមក​។​

៦- លោក Bill Gate មហាសេដ្ឋី​ក្រុមហ៊ុន Microsoft ៖ មហាសេដ្ឋី​រូបនេះ​មានគុណ​សម្បត្តិ​ខ្ពស់​ដោយសារ​ការបរិច្ចាគ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​មូលនិធិ​មនុស្សធម៌​នៅលើ​ពិភពលោក រួមទាំង​កុមារ​ផង​។​

៧- លោក Ben Bernanke ប្រធាន​រូបិយវត្ថុ​អាមេរិក «FED»

៨- ព្រះ​ចៅ Abdullah bin Abdullaziz al-saud ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​

៩- លោក Mario Draghi ប្រធាន​ធនាគារ​សហគមន៍​អឺរ៉ុប​

១០- លោក Michael Duke នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Wal-Mart ៕​

the-history-of-mankind


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item