ដែកសរសៃចំនួន៧ដើមដែលបាញ់ចេញពីម៉ាស៊ីនបានចាក់ទម្លុះត្រង់កនិងបំពងករបស់បុរសជាកម្មករម្នាក់ពេលកំពុងបំពេញការងារគួរឲ្យរន្ធត់បំផុត ខណៈដែលកជនរងគ្រោះត្រូវសរសៃដែកជង់ជាប់កម្រើកមិនរួច ។
បុរសដែលរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ Long Chao អាយុ៤០ឆ្នាំ ពេលគាត់កំពុងធ្វើការជាមួយម៉ាស៊ីនសម្រាប់តម្រង់ដែកសរសៃឲ្យត្រង់ឡើងវិញនៅ Luzhou ខេត្ត Sichuan ប្រទេសចិន តែជាអកុសលគាត់ត្រូវរងគ្រោះដោយសារសរសៃដែកចំនួន៧ដើមបានបាញ់ចេញពីម៉ាស៊ីនសំដៅមក និងចាក់ចំកគាត់តែម្តង ។
ក្រោយពីបានប្រើប្រាស់អស់រយៈពេលប្រមាណ៦ម៉ោង ដើម្បីធ្វើការវះកាត់យកដែកចេញពីក និងបំពង់ករបស់បុរសរងគ្រោះដោយសុវត្ថិភាពរួចមក លោកវេជ្ជបណ្ឌិត Wang Qing បានលាន់មាត់ថា លោក Long Chao ពិតជាសំណាង និងមានជីវិតថ្លៃណាស់ដែលអាចគេចផុតពីសេចក្តីស្លាប់ ខណៈនៅផ្នែកត្រង់ករបស់មនុស្ស គឺជាបណ្តុំនៃសរសៃប្រសាទ និងសរសៃឈាមសម្រាប់នាំយកទៅកាន់ផ្នែកផ្សេងៗទៀតនៃសរីរាង្គ ដូចជា ខួរក្បាលជាដើម និងជាទីតាំងដែលពិបាកវះកាត់បំផុត ៕
Source from: www.dtn7.com
Post a Comment