Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ញូវយ៉ក៖ផ​លិត​ផលPromescentគឺ​ជា​​ឈ្មោះ​​ថ្នាំ​​បាញ់ការ​ពារ​​កុំ​​ឲ្យ​​ឆាប់​​ចេញ​​ទឹក​កាមដែល​​រដ្ឋ​បាល​​ត្រួត​ពិ​និត្យ​​សុ​វត្ថិ​ភាពឱ​សថ​​និង​​ចំ​ណី​អា​ហារ

ក្រុង​ញូវយ៉ក ៖ ផ​លិត​ផល Promescent គឺ​ជា​​ឈ្មោះ​​ថ្នាំ​​បាញ់ ការ​ពារ​​កុំ​​ឲ្យ​​ឆាប់​​ចេញ​​ទឹក​កាម ដែល​​រដ្ឋ​បាល​​ត្រួត​ពិ​និត្យ​​សុ​វត្ថិ​ភាព ឱ​សថ​​និង​​ចំ​ណី​អា​ហារ របស់​អា​មេ​រិក​​បាន​អ​នុញ្ញាត​​ឲ្យ​​ប្រើ​ប្រាស់ ហើយ​​ផ​លិត​ផល​​នេះ គឺ​ជា​​ឱ​សថ​​ជំ​នួយដល់​​បុរស ដែលមាន​បញ្ហា​ឆាប់​ចេញ​ទឹកកាម ខណៈ​ជំងឺ​នេះ​បាន​យាយី​ដល់​ជីវិត​លើ​គ្រែ របស់​បុរស​ប្រមាណ ៣០​ភាគរយ នៅលើ​ពិភពលោក ក្នុង​វ័យ​ណាមួយ​។​

 

​រហូតមកទល់​បច្ចុប្បន្ន មាន​ឱសថ​ជំនួយ​ផ្លូវភេទ​ជាច្រើន ត្រូវបាន​ដាក់លក់ នៅលើ​ទីផ្សារ​ដូចជា ថ្នាំ​វី​យ៉ា​ក្រា ជួយ​បង្កើន​សម្រើប និង​ធ្វើ​ឲ្យ​លិង្គ​រឹង​ជាដើម​។ យ៉ាងណាមិញ មិនទាន់មាន​ឱសថ​ណាមួយ ដែល​អាចជួយ​ព្យាបាល ដល់​បុរស​ដែលមាន​បញ្ហា ឆាប់​ចេញ​ទឹកកាម នោះទេ​។

 

​លោក ជេ​ហ្វ អា​ប្រា​ហាម អគ្គនាយក ក្រុមហ៊ុន​ផលិត​ឱសថ Absorption Pharmaceuticals បាន​អះអាងថា ថ្នាំ​បាញ់​លើ​លិង្គ ដើម្បី​ពន្យារពេល​នៃ​ការចេញ​ទឹកកាម​នេះ ងាយ​រក​ទិញ​នៅ​គ្រប់​ទីកន្លែង ក្នុង​សហរដ្ឋអាមេរិក ព្រោះ​វា​ជា​ផលិតផល​មួយ ដែលមាន​ប្រសិទ្ធភាព សម្រាប់​បុរស ដែល​ឆាប់​ចេញ​ទឹកកាម​។​

 

​ថ្នាំ​បាញ់ Promescent មាន​ផ្ទុក​នូវ​សារធាតុ​lidocaine ដែល​ធ្វើ​ឲ្យ​លិង្គ​របស់​បុរស មិនសូវ​ទទួល​រំញោច​ស្រើបស្រាល ក្នុងពេល​រួមភេទ ដូច្នេះ​វា​ការពារ​កុំ​ឲ្យ​ឆាប់​ចេញ​ទឹកកាម​។ សម្រាប់​ឆ្នាំនេះ អ្នកសេដ្ឋកិច្ច​បាន​ប៉ាន់​ស្មានថា ថ្នាំ​បាញ់​ប្រភេទ Promescent នឹង​រកចំណូលបាន​ពី ១,៥ ទៅ​៤ លាន​ដុល្លារ​អាមេរិក​ឯណោះ​៕

Wat 291046


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item