ខេត្តក្រចេះ ៖ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅបោសសំអាត ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងនៅក្នុង ទីប្រជុំជនក្រុងក្រចេះ ដែលបើកលេងជាចំហ ហើយក្នុងនោះមានការឃាត់ខ្លួន មនុស្សប្រុស ស្រី ៤ នាក់ជាម្ចាស់ផ្ទះ និងមេស៊ីសង ព្រមទាំងរឹបអូសបានម៉ូតូចំនួន ២៤ គ្រឿង រួមទាំងឧបករណ៍ លេងល្បែងស៊ីសង ភ្នាល់បាល់ ភ្នាល់កន្ទុយលេខមួយចំនួនធំផងដែរ។
ការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងធំៗ នៅកណ្តាលក្រុងក្រចេះនេះ បានធ្វើឡើងរយៈពេល ២ ថ្ងៃ ជាប់គ្នា គឺថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០១៣ ។ ក្នុងចំណោមមនុស្សប្រុសស្រី ៤ នាក់ ដែលនគរបាលចាប់ឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ ២ នាក់ ដែលម្នាក់ឈ្មោះ សូរ គឹមអូន អាយុ ៥០ ឆ្នាំ ជាម្ចាស់ហាងកាហ្វេរំដួលកាំពី និងម្នាក់ទៀតឈ្មោះ គង់ ស្រ៊េង ជាមេល្បែងស៊ីសងកន្ទុយលេខ និងល្បែងភ្នាល់បាល់ ដុះស្លែដ៏ធំជាងគេ ប្រចាំខេត្តក្រចេះ៕
Source from: watphnom-news.com























Loading...




Post a Comment