រាជធានីភ្នំពេញ ៖ រថយន្តដឹកដីរបស់ក្រុមហ៊ុន ស្រេងគង់ បានបើកបុកយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូទៅធ្វើការ នៅចំណុចក្បែរវត្ត ព្រះបាទជាន់ឯក ផ្លូវលេខ២១៧ ស្ថិតក្នុងបូរីកម្មករ សង្កាត់ជើងឯកខណ្ឌដង្កោ កាលពីវេលាម៉ោង ០៥និង៥៥ នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ហើយក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
បុរសរងគ្រោះមានឈ្មោះ ហ៊ួត សុខហៃ អាយុ ១៩ ឆ្នាំ មានមុខរបរជាបុគ្គលិក រោងចក្រផលិតស្រាបៀរកម្ពុជា មានទីលំនៅក្នុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ បានជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ឆ្ពោះទៅកន្លែងធ្វើការ។
ខណៈនោះស្រាប់តែ មានរថយន្តធុនធំ ដឹកដីរបស់ក្រុមហ៊ុន ស្រេងគង់ ម៉ាកហ៊ីណូ ពណ៌ស ប្រភេទយីឌុបកង់១០ ពាក់ស្លាកលេខ ភ្នំពេញ 3B-4207 ដែលបើកយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគូទ ម៉ូតូរបស់ជនរងគ្រោះ ពីក្រោយមួយទំហឹង បណ្តាលឲ្យយុវជនរងគ្រោះ ដួលដេកនៅពី ក្រោមរថយន្ត ចន្លោះកណ្តាល ទើបមិនត្រូវរថយន្តកិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ៕
Source from: watphnom-news.com























Loading...




Post a Comment