ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ ដែលតែងតែធ្វើសកម្មភាព លួចទ្រព្យសម្បត្តិក្នុងភូមិ ត្រូវប្រជាពលរដ្ឋ ស្វាគមន៍ម្នាក់មួយដៃ មួយជើង ហើយខ្លះទៀតប្រើព្រនង់ និងដំបង វាយសំពងរហូត ដល់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១២ ខែតុលា នៅចំណុចភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។
ជនសង្ស័យតែងបាន ធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងភូមិជាបន្តបន្ទាប់ ហើយនៅយប់កើតហេតុ ជនសង្ស័យក៏បន្តធ្វើសកម្មភាព ឡើងផ្ទះពលរដ្ឋចំនួន ៤ ផ្ទះទៀត ដើម្បីលួចទ្រព្យសម្បត្តិ ទើបអ្នកភូមិមានការផ្អើលឆោឡោ ឡោមព័ទ្ធស្ទាក់ចាប់ព្រួតគ្នា វាយរហូតដល់ស្លាប់ភ្លាមៗ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលប្រជាពរដ្ឋឡោមព័ទ្ឋ ចាប់ខ្លួននិងវាយសម្លាប់មាន ឈ្មោះ ទី សំណាង អាយុ ២៧ ឆ្នាំ មានទីលំនៅក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី និងបានមកស្នាក់នៅ បណ្តោះអាសន្ននៅផ្ទះបងប្អូន នៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យក៏ជាមុខសញ្ញាចាស់ ទើបតែបានដោះលែង ចេញពីពន្ធនាគារព្រៃស ក្នុងពេលថ្មីៗនេះ ហើយបើតាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យរូបនោះ ហាក់ដូចជាមនុស្ស មានសតិមិនល្អ ៕
Source from: watphnom-news.com























Loading...




Post a Comment