Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្មេងស្រី​ជំទង់​ម្នាក់​ត្រូវបាន​បុរស​កំណាច​ឃោរឃៅ​រំលោភ​ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដោយ​វាយ​សំពង​នឹង​ឧបករណ៍​លើក​អាល់​ទែ​រ  រួចហើយ​យក​សាកសព​ជនរងគ្រោះ​ច្រក​ទៅក្នុង​វ៉ា​លី​ស​បោះចោល កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៣ សប្តាហ៍​មុន​នៅ Shah Alam ប្រទេស​ម៉ាឡេស៊ី ខណៈដែល​សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ប៉ូលិស​រកឃើញ​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែតុលា ឆ្នាំ​២០១៣ គឺ​រយៈពេល​១​ថ្ងៃក្រោយ​នៃ​អំពើ​ឃាតកម្ម ។​

​ជនរងគ្រោះ​ជា​ក្មេងស្រី​ជំទង់​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​មានឈ្មោះ Ng Yuk Tim អាយុ​១៥​ឆ្នាំ ត្រូវបាន​ជនសង្ស័យ​ចាប់រំលោភ និង​សម្លាប់​នៅក្រោយពេល​មានកម្ម​វិធី​ជួបជុំ​មួយ​នៅ​ទីតាំង​កន្លែងកើតហេតុ ។​

​ជនសង្ស័យ​ជា​បុរស​អាយុ​២៣​ឆ្នាំ ដែល​ម្តាយ​បោះបង់ចោល​តាំងពី​នៅ​វ័យក្មេង និង​រស់នៅ​ជាមួយ​ស្ត្រី​ចំណាស់​ម្នាក់ ក៏ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​បាន ហើយ​ជនសង្ស័យ​ក៏បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ថា ខ្លួន​ពិតជា​បានសម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន ។​

​អ្នកស្រី Sim Yee Ling អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​រន្ធត់ចិត្ត​រហូតដល់​សន្លប់ ក្រោយ​ពេលឮ​ដំ​ណឹ​ថា កូនស្រី​ជាទី​ស្រឡាញ់​របស់គាត់​ត្រូវ​ឃាតក​រំលោភ​និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ ។​

​សមត្ថកិច្ច​បានចាត់ទុក​ករណី​ឃាត​កម្មនេះ គឺជា​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​ដែល​កើតមាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ៕​

 

ykfuneral1

ykmurder8

yuktim(1)

yuktim(2)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item